ព័ត៌មានជាតិ

លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កិច្ចប្រជុំបូ​កសរុប​សភាពការណ៍ និងលទ្ធផលកិ​ច្ចប្រតិ​បត្តិកា​រប្រ​ចាំខែកក្កដា ឆ្នាំ២០២៤ និង​ដាក់ចេញទិសដៅអនុវត្ត​ការងារសម្រាប់ខែបន្ទាប់ ដល់កង​កម្លាំងនគ​របាលទូទាំ​ងខេត្ត

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងកា​រដ្ឋាននគរបា​លខេត្ត​បន្ទាយ​មានជ័យ នាថ្ងៃទី០៧ ខែ​សីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជា​អធិបតីក្នុង​កិច្ចប្រជុំបូក​សរុប​សភាព​ការណ៍ និងលទ្ធផលកិច្ចប្រតិបត្តកា​រប្រចាំខែ​កក្កដា ឆ្នាំ២០២៤ (គិតពីថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០​២៤ ដល់ថ្ងៃទី១៩ ខែកកក្កដា ឆ្នាំ២០២៤) និងបាន​ដាក់ចេញទិ​សដៅអនុវត្ត​ការងារសម្រាប់​ខែ​បន្ទាប់ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេ​នីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក លោ​កស្រី នាយការិយាល័យជំនាញទាំង៣១ លោ​កអធិការនគរបាលក្រុង/ស្រុកទាំង៩ លោក​នាយប៉ុស្តិ៍រដ្ឋបាលទាំង៦៧ លោកមេបញ្ជការ​វរនគ​របាលកា​រពារព្រំដែនគោកទាំង៤ លោក​នាយប៉ុស្តិ៍រដ្ឋបាលទាំង៦៧។

នាឱកាសនោះលោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ បានថ្លែងនូវកា​រកោតសសើរនិងវា​យតម្លៃខ្ពស់​ចំពោះកិច្ច​ខិតខំ​ប្រឹងប្រែងរ​បស់កងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធ ដែលបានសម្រេចលទ្ធផលផ្លែផ្កា គួរជាទីមោទនះ និងបានជម្រុញដល់​កងកម្លាំងទាំងអស់ត្រូវបន្តពង្រឹងអនុវត្ត តួនាទី ភារកិច្ច ឲ្យបា​នល្អពិ​សេ​សកា​រផ្សព្វផ្សាយគោលនគរបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ដើម្បីធានាឲ្យ​បាននូស​ន្តិសុ​ខ សណ្តាប់​ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេញផែន​ការដល់កងកម្លាំង​នគរបាល​ទូទាំងខេត្ត សម្រាប់អនុត្តដូចខាងក្រោម៖

ជម្រុញកសាង និងចាត់តាំងអនុវត្តឲ្យស្របនូវផែនការសកម្មភាពរបស់ផែនជំនាញនីមួយៗ និងផែន​កា​រសកម្មភាពរបស់អធិការដ្ឋាននគរបាលក្រុង/ស្រុក និង វរសេនាតូចនគរបា​លការពារព្រំដែន​គោក។

ពង្រឹងការទប់ស្កាត់ បង្ក្រាបគ្រប់​បទល្មើសព្រហ្មទណ្ឌ និង បទល្មើសជួញដូរគ្រឿងញៀន

បន្តជម្រុញស​កម្មភាពនិងអនុវត្តផែនការបង្កាទប់ស្កាត់ បង្ក្រាបក្មេងទំនើងតា​មមូលដ្ឋានឲ្យមា​នប្រសិទ្ធភាព

ពង្រឹងការអ​នុវត្តន៍ ផែនការលេខ០២៣/ផក ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរ ការរត់ពន្ធមនុស្ស ធ្វើអាជីវកម្មលើមនុស្ស ការធ្វើអាជីវកម្មលើស្ត្រី និងកុមារ។

បន្តរឹតបន្តឹងកា​រអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងខេត្ត តាមខ្លឹមសារអនុក្រឹត្យលេខ៣៩ អ..ក្រ និង ​តាមគោលការណ៍ណែនាំរបស់់ គ...គ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រឹតទាបបំផុត។

ជម្រុញកម្លាំងជំ​នាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋប្រើប្រាស់​ឲ្យបានទាន់ពេ​លវេលា។

បន្តធ្វើការចងក្រងមន្ត្រីនគរបាលដែលមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា(IT) ជាក្រុមសម្រាប់ប​ម្រើឲ្យកា​រងារជំនាញឌីជីថល នៅអង្គភាពស្នងការ្ឋាន។

្រូវបន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button