លោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ បន្តចុះផ្សព្វផ្សាយ NODRUG ដល់ព្រះសង្ឃ ក្នុងស្រុកព្រះនេត្រព្រះ
ខេត្តបន្ទាយមានជ័យ ៖អ្នកចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន ។ លោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងពិធីផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះថា Nodrug ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលធ្វើឡើង នៅវត្តប្រាសាទស្រះឈ្នួរ ឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ នាចុងសប្ដាហ៍នេះ។ ក្នុងវគ្គផ្សព្វផ្សាយ ក៏មានការនិមន្តចូលរួម ពីព្រះមន្ត្រីសង្ឃ អាចារ្យគណៈកម្មការ សមាគមអាចារ្យខ្មែរ គណៈកម្មការគ្រិស្តបរិស័ទ នៅក្នុងស្រុកព្រះនេត្រព្រះចំនួន ៦៣០អង្គ/នាក់ផងដែរ។
យោងតាមការចាំបាច់របស់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏ដូចជានាពេលបច្ចុប្បន្ននេះ នៅក្ពុជាយើងកំពុងជួបបញ្ហាប្រឈម គឺមានតែយើងទាំងអស់គ្នាត្រូវចូលរួមជាដាច់ខាត នូវការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលនឹងបំផ្លាញអាយុជីវិត ឲ្យខូចអនាគត ខាតបង់សេដ្ឋកិច្ចគ្រួសារសង្គមជាតិទាំងមូល អំពីគ្រឿងញៀន ឥឡូវ វិញនូវចំនួនពីរប្រភេទទៀត បារីអេឡិចត្រូនិក ស្លឹក កន្ធំ ឬក៏ទឹក ក្រាក់ធំ ដែលយើងត្រូវហាមឃាត់ផងដែរ ។បន្ទាប់ពីមន្ត្រីបានឡើងធ្វើបទបង្ហាញពីផលប៉ះពាល់នៃគ្រឿងញៀន រួចមក ព្រះឧត្ដមសមណ:ញាណ ណាប់ ម៉ឺនព្រះបាឡាត់ គណខេត្ត បានមានសង្ឃដីកាថា ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គត្រូវ ប្រាសចាកឲ្យបានដាច់ខាតពីរគ្រឿងញៀន ព្រោះវាបំផ្លាញសុខភាព ខូចអនាគត បំផ្លាញធនធានមនុស្ស សូមរស់នៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះថា គុណម្ចាស់ទៅជាទំពាំងស្នងឫស្សី ស្នងសង្គមជាតិ ធ្វេីឲ្យសង្គមជាតិ យើងមានភាពរុងរឿង ភាពនិងភាពថ្កុំថ្កើងដល់សាសនា ដូច្នេះត្រូវខិតខំរៀនសូត្របើយើងល្ងង់ខ្លៅ មិនអាចទ្រទ្រង់ប្រទេសជាតិបាននោះទេ។
ក្នុងឱកាសនោះដែរ លោក យឹម សំណាង អភិបាលខេត្ត បានមានប្រសាសន៍ថា Nodrugការរៀបចំកម្មវិធីផ្តល់នូវការអប់រំ ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនគឺមានលក្ខណៈគ្រឿងញៀននឹងក្លាយជាក្ដីបារម្ភ របស់សង្គមជាតិ។ ហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទេីបប្រកាសឲ្យទាញយកនូវការប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗ ។ ម្យ៉ាងវិញទៀតកម្មវិធីទូរស័ព្ទដៃ Nodrugមានគោលបំណង ដើម្បីទទួលបានការកម្សាន្តបែបអប់រំបង្រៀនផ្នែកព័ត៌មាននានាដែលទាក់ទិននឹងបញ្ហាគ្រឿងញៀន។ ដើម្បីចូលរួម ជាមួយសមត្សកិច្ច តាមរយៈ ការរាយការណ៍ពីព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ ជាមួយគ្នានេះផងដែរ លោក យឹម សំណាង បានធ្វើការសំណូមពរដល់ព្រះតេជគុណ គ្រប់ព្រះអង្គ សមណ:សិស្សទាំងអស់ ដែលបានចូលរួមក្នុងឱកាសនេះ សូមជួយបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពី បារីអេឡិចត្រូនិក និង ស្លឹកកន្ធំទាំងអស់ ដែលជាសារធាតុញៀនដែលកំពុងផ្ទុះនាពេលថ្មីៗនេះ៕