ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំវិ​សាមញ្ញលើកទី៤ អាណត្តិទី ៤ ក្រោមអធិបតី​ភាពឯក​ឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត

(ខេត្តបន្ទាយមានជ័យ)នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បាន​បើកកិច្ចប្រជុំវិសាមញ្ញលើ​កទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ក្រោមអធិបតី​ភាពឯក​ឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងមា​នការចូលរួមពីម​ន្ទីរអង្គភា​ពពាក់ព័ន្ធជុំវិញខេត្តផងដែរ។

កិច្ចប្រជុំលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តថ្ងៃនេះមានសេចក្ដីព្រាងរបៀបវារៈចំនួន ៨សំខា​ន់ៗ ត្រូវលើកមកពិនិត្យ​ពិភាក្សានិង អនុម័ត លើសេចក្ដីព្រាង និងសម្រេចរបស់​សមាជិកក្រុមប្រឹក្សា​ខេត្តបន្ទាយ​មានជ័យ។

ឯកឧត្តម ​អ៊ុំ រាត្រី បានមានប្រ​សាសន៍ថា រដ្ឋបាលខេត្តបានបំពេញ​ការងារស្នូលរបស់ខ្លួនជា​ច្រើនជា​ពិសេសបានបំពេញតួនាទីក្នុងកិច្ចការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកិច្ច​ការសង្គមក្នុងខេត្តបន្ទាយមានជ័យ តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាល​និងកិច្ចសហការល្អ​ពីបណ្ដាលក្រុង/ស្រុកមន្ទីរអង្គភាពជុំវិញខេត្ត អង្គការសង្គមស៊ីវិលលើវិ​ស័យឯកជនក្នុងកា​រសម្រ​បសម្រួលឲ្យចូលវិនិយោគបានតាមកម្រិត ៣ឆ្នាំ របស់រដ្ឋបាលខេត្តឆ្នាំ២០២៤_២០២៦ ស្របតាម​យុទ្ធសាស្ត្រ​បញ្ចាក់កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលរដ្ឋសភា គឺអាណត្តិទី ៧ គោលន​យោ​បាយ​កែទម្រង់មន្ត្រីរាជការលើវិស័យច្បាប់ស្ដីអំពីការគ្រប់គ្រងរដ្ឋបាលរាជធានីក្រុង/ស្រុក សម្រាប់ រាជរដ្ឋាភិបាលតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងផែនកា​រយុទ្ធសាស្ត្រកា​ត់បន្ថយភា​ពក្រីក្ររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សេវារដ្ឋ​បាលសេវាសា​ធារណៈឲ្យមាន​ប្រកបដោយប្រសិទ្ធភាពបានខ្ពស់ លទ្ធភាព យុត្តិធម៌ សច្ចធម៌ ជូនប្រជាពល​រដ្ឋឲ្យបានល្អប្រសើ​រជាងមុនបន្តទៅទៀត។

ឯកឧត្តម ប្លែក វ៉ារី បានថ្លែងការកោតសរសើរទៅដ​ល់រដ្ឋបាលខេត្តបន្ទាយមានជ័យ​មន្ទីរអង្គភា​ពរដ្ឋបាល​ក្រុង/ស្រុក កងកម្លាំងប្រ​ដាប់អាវុធដែលបានធ្វើការបំពេញភារកិច្ចរបស់ខ្លួន បានទទួល​ភាព​ល្អប្រសើរនិងសូមឲ្យបន្តលើកកម្ពស់កិច្ចការងារសង្គមបន្តទៀត។

ឯកឧត្តមបានបន្តទៀតថា ពេលបច្ចុប្បន្ននៅខាងមុខនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ គឺនៅតែមា​នប​ញ្ហាប្រឈមមួយចំនួននៅតែមានការលើកឡើងដូចជា គ្រោះថ្នាក់ចរាចរណ៍បញ្ហាគ្រឿងញៀន ក្មេងទំនើង។ល។ ដូច្នេះសូមឲ្យមន្ត្រីជំនាញពាក់ព័ន្ធ នឹងត្រូវតែសហការ បង្ក្រាបទប់ស្កាត់ រាល់បទ​ល្មើសនិងកាត់បន្ថយកុំឲ្យមាន​បញ្ហាប្រឈមដូចខាងលើនេះផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button