ព័ត៌មានជាតិ

ពិធីអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍​ផ្លូវគោកសុវត្ថិភាព​ក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើ​មធ្យោបាយ​ដឹកជញ្ជូនជូន​អ្នកបើកបរយានយន្តដឹកកម្មករ និងនិយោជិត និងកម្មករនិយោជិត

(បន្ទាយមានជ័យ) សុវត្ថិ​ភាព​ចរា​ចរគឺផ្តើមចេញពី​យើងទាំអស់គ្នា​នេះគឺជាភា​សិតលើកឡើងរ​បស់ឯកឧត្តម ឧត្តមសេនីយ៍ឯ​ក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ក្នុងពិធីអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពី​ចរាចរណ៍ផ្លូវគោ​កសុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើម​ធ្យោបាយដឹកជញ្ជូន​ជូនអ្នកបើកបរយានយន្តដឹកកម្មករ និងនិយោជិត និងកម្មករនិយោជិត ។វិធីនេះធ្វើឡើង​កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២​០២៤ ស្ថិតនៅបរិវេណរោងចក្រ HI-TECH APPAREL(CAMBO​DIA​)CO.TTD ដោយមាន​ការជួញចូលរួម​ពីឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង​បេឡាជាតិ​សន្តិសុខសង្គម និងជាប្រធានក្រុមការងារ ស..ក លោក យឹម សំណាង អភិបាលរង​ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះលោក យឹម សំណាង បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរចំពោះការយ​កចិត្តទុកដាក់ខ្ពស់ពី​បេឡាជាតិសន្តិសុខសង្គម និងអាជ្ញាធរពាក់ព័ន្ធ ដែលបានរៀប​ចំបង្កើតឲ្យមានកម្មវិធី​នេះឡើង។លោក បញ្ជាក់ថា៖ ពិធីអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវ​គោកនាពេលនេះគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមអនុវត្តនិង​ពង្រឹងច្បាប់ស្ដីពីចរាចរ​ណ៍ផ្លូវគោកឲ្យកាន់តែទូលំទូលាយ។ជាពិសេសឱ្យមហាជន និងសមីខ្លួនអ្នកបើ​កបរត្រូវចូលរួមគោ​រពច្បាប់ទាំងអស់គ្នា។ក្នុងនាមអាជ្ញាធរខេត្តសូមអំពាវនាវដល់គ្រប់បណ្ដាលមន្ទីរស្ថាប័ន ជាពិសេ​សអង្គភាពជំនាញត្រូវមានផែនការគ្រប់គ្រង និងអនុវត្តឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ព្រម​ទាំងជួយ​ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់ដឹងអំពីច្បាប់។

ថ្ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ និងឯកឧត្តមបណ្ឌិត ហេង សុផា​ន់ណា​រិទ្ធ បទមានប្រសាសន៍លើកឡើងថា៖ពិធីអប់រំផ្សព្វផ្សាយ ច្បាប់ស្ដី​ពីចរាចរណ៍​ផ្លូវគោក​សុវត្ថិភាព​នាថ្ងៃនេះមានគោលបំណង៖ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ការគោរព​ច្បាប់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ថា៖ បច្ចុប្បន្នប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាតែងតែ​ក្រើនរំលឹកឲ្យមន្ត្រី​អនុវត្តច្បាប់ពង្រឹងការអនុវត្តច្បាប់​និងការត្រួត​ពិនិត្យព្រមទាំ​ងបានចេ​ញបទបញ្ជា​ឲ្យអនុ​វត្ត​ច្បាប់ចំពោះអ្នកបើកបរទាំងឡាយណាដែលប្រព្រឹត្តបទល្មើសចរាចរណ៍ ជាក់ស្ដែងត្រូវ​តែវាយខ្នោះតែ​ម្ដងមិនបា​ច់សុំគោលការណ៍នោះទេ ដោយកុំខ្លាចការ​អន្តរាគមន៍ព្រោះមាន​នាយករដ្ឋមន្ត្រីជា​បង្អែក។

ទន្ទឹមជាមួយគ្នានោះឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានធ្វើការអំពាវនាវដ​ល់សាធារណជន​ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមមេត្តាខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដោយបើកបរត្រូវគោរពច្បាប់ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត ត្រូវពាក់មួ​កសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយាន្តទោះជិតឬឆ្ងាយ ត្រូវពាក់ខ្សែក្រ​វ៉ាត់សុវត្ថិភាព ក្នុងពេលធ្វើដំណើរតាមរថយន្ត នឹងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ពិសេសត្រូវ​ពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ពិសេសមិនត្រូវបើក​បរក្រោមឥទ្ធិពលនៃ​គ្រឿងស្រវឹង​ជាដាច់ខា​ត ដើម្បីកា​រពារអាយុជីវិតខ្លួនឯង គ្រួសារ និងសង្គមជាតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button