ព័ត៌មានជាតិ

ប្រជុំត្រៀមសហ​ការរៀបចំសិក្ខាសា​លាចែករំ​លែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់​ជ័យ​លាភីអង្គភាពផ្តល់សេ​វាសាធារណៈគំរូក្នុងវិស័យ​អប់រំឆ្នាំ២០២៣

(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភា​ក្សាការងារត្រៀ​មសហការរៀបចំសិក្ខា​សាលាចែករំលែ​កបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភា​ពផ្តល់សេវាសាធារណៈគំរូក្នុងវិ​ស័យអប់​រំឆ្នាំ២០២៣ នាថ្ងៃទី១៣១៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើង​ដោយក្រសួងមុខងា​រសាធារណៈ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួង​មុខងារសាធារណៈ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការធ្វើសិ​ក្ខា​សាលានាពេលខាងមុខរបស់ក្រសួងមុខងារសាធារណៈ គឺក្នុងគោលបំណងចែ​ករំលែកនូវបទ​ពិសោធន៍ និងការផ្តល់សេវាសាធារណៈ​របស់ជ័យលាភីអង្គភាពផ្តល់​សេវាសាធារណៈគំរូក្នុងវិ​ស័យអប់រំឆ្នាំ២០២៣ ដើម្បីបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់​សេវាសាធារណៈ តាមរយៈផ្តល់ការលើកទឹកចិត្ត ដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល និងផ្តល់រង្វាន់​លើក​ទឹកចិត្ត ហើយការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងត្រូវបានបន្តផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមកាន់តែខ្លាំង​ដោយ​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ននេះ។

លោកជំទាវបណ្ឌិត អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាល ក្នុងនីតិកា​ល​ទី៧ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើ​បកម្មស្ថា​ប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអា​ទិភាព​មួយ​ចំនួន រួមមាន ការពង្រឹង និងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើ​កកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាង​ធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំ​ផ្ញើដល់មន្ទីរអង្គភាព​ពាក់​ព័ន្ធ ត្រូវចូលរួមសហការគ្នា ដោយធ្វើយ៉ាងណា អោយកម្មវិធីសិក្ខាសាលាដំណើ​រទៅដោយរ​លូន ទៅ​តាមការគ្រោងទុក ដែលនេះគឺជាមោទនភាព និងជាកិត្តិយសសម្រាប់ខេត្ត​ប៉ៃលិនរបស់យើង ដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ កម្រិតសាលាអនុវិទ្យាល័យ ចំនួន១០ សម្រាប់ឆ្នាំ២០២៣។

សូមរំលឹកថា៖ សាលាអនុវិទ្យាល័យភ្នំយ៉ាត គឺជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ កម្រិតសាលាអនុវិទ្យាល័យ ចំនួន១០ សម្រាប់ឆ្នាំ២០២៣ ហើយរដ្ឋបាលខត្ត បានប្រារព្ធពិធី​អបអរសាទរ និងក្បួនដង្ហែរយ៉ាងអធិកអាធម ស្ថិតក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button