ព័ត៌មានជាតិ

កិច្ចប្រជុំគណៈកម្មការវាយតម្លៃ និង​ការទទួលស្គាល់អង្គភា​ពផ្ដល់សេវាសា​ធារណៈគំរូថ្នាក់ខេត្ត ក្នុង​វិស័យអប់រំ និងវិស័យសុខាភិបាល

(បន្ទាយមានជ័យ) លោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយ​មានជ័យ បានអញ្ជើញ​ជាអធិប​តីភា​ពក្នុងកិច្ចប្រជុំគណៈ​កម្មការវាយតម្លៃ និងការទទួលស្គាល់អង្គភា​ពផ្ដល់សេវាសាធារ​ណៈ​គំរូថ្នា​ក់ខេត្ត ក្នុងវិស័យអប់រំ និងវិស័​យសុខាភិបាល នារសៀល​ថ្ងៃទី១​០ ខែកញ្ញា ឆ្នាំ២០២៤ ។កិច្ចប្រជុំនេះបាន​ធ្វើឡើងនៅសា​លប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយ​មានការអញ្ជើញចូល​រួមពីលោក​ អ៊ុក សឿន ស​មាជិកក្រុមប្រឹក្សាខេត្ត លោក ​ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោក លោកស្រី អភិបាល.អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ។

បន្ទាប់ពីជួបប្រជុំពិភាក្សារួចម​កក្នុងឱ​កាសនោះលោក យឹម សំណាង អភិបាលរង ខេត្ត បានធ្វើការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម អស់លោក លោកស្រី ដែលបាននិងកំពុងបន្តយ​កចិត្តទុកដាក់ ក្នុងការផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្ត ក្នុងវិស័យអប់រំ និងវិស័យសុខា​ភិបាល ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃ​វិស័យអប់រំ ក្នុងខេត្តឲ្យមានការរីកចម្រើនឈានឡើង។

ទន្ទឹមជាមួយគ្នានោះលោក យឹម សំណាង បានសង្ឃឹមយ៉ា​ងមុតមាំថា៖ អស់លោក លោកស្រី និងចូលយ៉ាង​សកម្មក្នុងការផ្ដល់​ធាតុចូលសំខាន់ៗ សម្រាប់​កិច្ចប្រជុំនាពេលនេះ ដើម្បីក្រុមការងា​រមានលទ្ធភាព កំណត់ទិសដៅរួមគ្នាក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។ទន្ទឹមជា​មួយគ្នានោះគណៈកម្មការសូមអញ្ជើញចូលរួមទាំងអស់គ្នា ក្នុងការឧទ្ទេសនាម និងធ្វើប្រតិទិន និងកំណត់ឈ្មោះសាលា ដើម្បីត្រៀមខ្លួនធ្វើការប្រកួតនៅថ្ងៃខាងមុខផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button