អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ដិត ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៦៤គ្រួសារ
(បាត់ដំបង)៖ លោក សេង ធារិន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំឡូត ព្រមទាំងសមាជិក សមាជិការ អាជ្ញាធរមូលដ្ឋាន នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ដិត ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋជួបការលំបាក ស្ថិតនៅក្នុងឃុំ ចំនួន ៣ រួមមាន៖
–ឃុំស៊ុង, ឃុំមានជ័យ ស្រុកសំឡូត ចំនួន ៥៤គ្រួសារ
–ឃុំសំរោង ស្រុកឯកភ្នំ ចំនួន ១០គ្រួសារសរុបរួម ចំនួន ៦៤ គ្រួសារ
អំណោយរួមមាន គ្រឿងឧបភោគ បរិភោគចំនួន ៨មុខ ( ស្ករ, អំបិល, ប៊ីចេង, អង្ករ, ត្រីខ, ទឹកស៊ីអីវ, ទឹកត្រី, មី ) និង ថវិកាមួយចំនួន។ ដោយឡែកប្រជាពលរដ្ឋ ចំនួន ២គ្រួសារ បានទទួលស័ង្កសី និងសម្ភារួយចំនួន ដើម្បីជួសជុលផ្ទះ ឲ្យបានសមរម្យឡើងវិញផងដែរ។
ក្នុងនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ជួបការលំបាកគ្រប់ពេលវេលា៕