ពលរដ្ឋស្នើឲ្យអាជ្ញាធរពិនិត្យធ្វើផ្លូវចាប់ពីផ្លូវស្តង់តាងួនទៅសានកូ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល ខណៈកំពុងរងការខូចខាតពិបាកធ្វើដំណើរប្រវែងប្រមាណ៣០០ទៅ ៤០០ម៉ែត្រ
(បន្ទាយមានជ័យ) ផ្លូវមួយខ្សែដែលជាសរសៃឈាមដ៏សំខាន់របស់ប្រជាពលរដ្ឋឆ្លងកាត់ទៅមកទាំងយប់ទាំងថ្ងៃចាប់ពីផ្លូវស្តង់តាងងួន ឆ្ពោះទៅផ្លូវសានកូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងរងការខូចខាតយ៉ាងដំណំប្រវែងប្រមាណ៣០០ទៅ ៤០០ម៉ែត្រ ត្រង់ចំណុចក្រុមហ៊ុនលាយស៊ីម៉ង់ ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ពិសេសនៅរដូវវស្សា ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ផ្លូវមួយខ្សែនេះចរាចរណ៍ទាំងយប់ទាំងថ្ងៃមិនសូវដាច់នោះទេ មានទាំងសិស្សសាលាថែមទៀតផង ហើយអ្វីដែលពិសេសនោះ ជាចំណែកមួយកាត់បន្ថយការស្ទះចរាចរណ៍នៅផ្លូវជាតិលេខ៥ ផងដែរ ដោយសារផ្លូវមួយនេះឆ្លងកាត់ពីផ្លូវស្តង់តាងួន ឆ្ពោះទៅស្តុបសានកូ ,សាលាសង្កាត់ផ្សារកណ្ដាល ,រោងចក្រហាត់ឌីស,ចូលទៅផ្លូវជាតិលេខ៥ ឬក៏ចេញពីសានកូ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥៨ បត់ម្ខាងទៅខេត្តឧត្តរមានជ័យ និងម្ខាងទៀតទៅផ្លូវជាតិលេខ៥ ថែមទៀតផង ។
ដោយសារកត្តាពិបាកក្នុងការធ្វើដំណើរនេះហើយ ពួកគាត់បានស្នើសុំឲ្យអាជ្ញាធរចុះពិនិត្យសម្រួលធ្វើផ្លូវនៅចំណុចខាងលើនេះផង ដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅប្រកបរបរទទួលទាន ពិសេសិស្សានុសិស្សទៅសលារៀនទាន់ពេល។
ជាការនាំសារពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទៅកាន់អាជ្ញាធរក៏ដូចជាការចង់ដឹងថាតើសង្កាត់និងមានគម្រោងអភិវឌ្ឍន៍ផ្លូវមួយខ្សែដែលកំពុងរងការខូចខាតនេះដែលឬអត់នោះភ្នាក់ងារយើងខលទូរសព្ទទៅលោក ស្រិល អុិន ចៅសង្កាត់ផ្សារកណ្ដាល នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ខលចូលមិនមានអ្នកទទួល៕