ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដា្ឋនសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និងអគារវេជ្ជសាស្រ្តស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើបើកការដា្ឋនសាង​សង់ អគារមជ្ឈមណ្ឌ​លកណ្តាល អគារចំ​ណត រោ​ងជាង និង​អគារវេជ្ជសាស្រ្តស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត។អគារ​ទាំង​បីខាងលើនេះ នឹងចូលរួមចំ​ណែកក្នុងការលើកកម្ពស់សុខភាព និងសុខុមាល​ភាពដោយធានាបានការថែទាំ និង​ព្យាបាល​ជូនប្រជាពលរដ្ឋ សម្រាប់បង្កើនស​មត្ថភាពមន្ទីរពេទ្យក្នុងកា​រទទួលពិនិត្យព្យាបាលអ្នកជំងឺ និងបង្កើន​សមត្ថភាពបច្ចេកទេសតាមជំនាញឯ​កទេសនីមួយៗ ប្រកបដោយនវានុវត្តន៍ រួមទាំងចំណ​តដែលអាចផ្ទុក​ទោចក្រយានយន្ត ចំនួន ៤៦៥គ្រឿង និងរថ​ន្តចំនួន ៥៤៦គ្រឿង។

អគារថ្មីនេះនឹងត្រូវបំពាក់ដោយសម្ភារ ឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប និងមានហេដ្ឋារច​នាសម្ព័ន្ធសំណង់ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ហើយគ្រោងដាក់ឱ្យប្រើប្រាស់ ជាអគារព​ហុ​មុខងារ ពិសេស សម្រាប់ពហុឯកទេសពាក់ពន្ធ័ ដូចជាសមត្ថភាពធ្វើរោគវិនិច្ឆ័យ និងការព្យា​បាលបែ​បកម្រឹតស្មុគស្មាញករណីជំងឺមហារីក ជំងឺមិនឆ្លងរ៉ាំរ៉ៃ ដែលមានផលលំបាកផ្សេងៗ សំដៅ​ឆ្លើយត​បបានទៅនឹងការវិវត្តនៃតម្រូវការថែទាំសុខភាពរបស់ប្រជាជនកម្ពុជា ។សមិទ្ធផលជាតិថ្មី បន្ថែម​មួយទៀត ដ៏ទំនើបឈានមុខនេះ នឹងជួយជំរុញឱ្យកម្ពុជា អភិវឌ្ឍវិស័យសុខា​ភិបាលឈាន​ដល់​កម្រិតស្តង់ដាតំបន់ និង អន្តរជាតិមួយចំណែកបន្ថែមទៀត។ ក្នុងនោះដែរ ក្រោម​ការយកចិត្តទុ​កដាក់​របស់រាជរដ្ឋាភិបាល ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបំពាក់ឧប​ករណ៍វេជ្ជសាស្ត្រទំនើ​បៗបច្ចេកវិទ្យាចុងក្រោយ ការបណ្តុះបណ្តាលធន​ធានមនុស្សកម្រឹតជំនាញ ការជ្រើសរើស និងកា​រពង្រាយគ្រូពេទ្យបុគ្គលិកបច្ចេកទេស ការផ្គត់ផ្គង់ឱសថសារវ័ន្ត នៅតាមមណ្ឌលសុខភាព និងមន្ទីរ​ពេទ្យបង្អែកស្រុក ខេត្ត បាននិងកំពុងដើម្បីអនុវត្ត ជាបន្តបន្ទាប់សំដៅបន្តពង្រឹង​សមត្ថភាពផ្តល់សេ​វាប្រកបដោយគុ​ណភាព ជូនអ្នកជំងឺ និងក្រុមគ្រួសារ និងសំដៅពង្រីកបន្ថែម​ការគ្របដណ្តប់​នៃកម្មវិធីមូល​និធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងគ្រោះ និងក្រុមគោ​លដៅក្នុងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព(..)ដល់សមាជិកគ្រួសារ និងអ្នកនៅ​ក្នុងបន្ទុកសមាជិក... និងប្រជាជនជនស្វ័យនិ​យោជឈរលើគោលការណ៍ស្ម័គ្រចិត្ត ព្រមទាំងកម្មវិធី​ជំនួយសង្គមផ្សេងៗទៀត ជូនប្រជាជនគោល​ដៅផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button