បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ លង់ទឹកស្លាប់ ក្នុងស្រះអភិរក្សភូមិកុយ នៅស្រុកសាលាក្រៅ
(ខេត្តប៉ៃលិន)៖កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ មានករណីជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានលង់ទឹកស្លាប់នៅចំណុច(ស្រះអភិរក្ស) ស្ថិតនៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បង្កការភ្ញាក់ផ្អើល។
តាមការរាយការណ៍ពីលោកមេភូមិកុយបានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរចូលក្នុងផ្ទះអ្នកជិតខាងនៅចំណុចសំបូរ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយគាត់បាននាំគ្នាយកម៉ូតូកង់បីដឹកជននោះ មកដាក់នៅវត្តភ្នំកុយពីព្រោះមនុស្សនោះជាមនុស្សឆ្កួត ហើយពួកគេក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញ។លុះដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ មានប្រជាពលរដ្ឋប្រទះឃើញសាកសពមនុស្សស្លាប់ម្នាក់ នៅក្នុងស្រះទឹកស្ថិតនៅខាងលើ ធ្វើឲ្យគេសង្ស័យថា បុរសដែលស្លាប់នោះគឺជាមនុស្សឆ្កួតមិនស្គាល់អត្តសញ្ញាណនោះហើយ។
តាមការបញ្ជាក់ពីលោក ឡិញ ឡី មេភូមិភ្នំកុយបានបញ្ជាក់ថា ជនខាងលើជាមនុស្សឆ្កួតពិតប្រាកដមែន។បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាលាក្រៅ បានធ្វើកំណត់ហេតុរួចប្រគល់ជូនលោកមេភូមិដើម្បីធ្វើ បុណ្យតាមប្រពៃណី៕ ដោយ ៖ លោក ក្រូច ណាវី