ព័ត៌មានជាតិ

ឯកឧត្តម តូច ប៊ុនហួរ ដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ និងវាយ​តម្លៃ​ផលប៉ះពា​ល់ដំណាំស្រូវ​ដែលខូចខាត​ដោយសារទឹ​កជំនន់ នៅក្នុង​ខេត្តក្រចេះ

ខេត្តក្រចេះ៖ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំ​ណើ​រដោយ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហ​ន្តរាយ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧ​ត្តម សុទ្ធ គឹមកុលមុន្នី អគ្គលេខាធិ​ការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ លោកបណ្ឌិត គង់ គា ប្រធាននា​យកដ្ឋានដំណាំស្រូវ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ លោ​ក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និង ថ្នាក់ដឹកនាំរដ្ឋបា​លក្រុងក្រចេះ ក្រុមប្រឹក្សាសង្កាត់​រកាកណ្តាល និងសហការី ព្រមទាំង​អាជ្ញាធរមូលដ្ឋាន បានអ​ញ្ជើញចុះពិនិត្យ និងវាយតម្លៃ​ពីផលប៉ះ​ពាល់ដំណាំ​ស្រូវដោយ​សារទឹកជំនន់​នៅក្នុងខេត្តក្រចេះនៅ​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤

ក្នុងដំណើរចុះពិនិត្យជាក់ស្តែងនេះ ថ្នាក់ដឹក​នាំនិងប្រតិភូក្រុមការងារ បានធ្វើដំណើរទៅ​កាន់ទីតាំង​ភូមិសាស្ត្រចំនួន៣​ ដែលរងគ្រោះដោយសារទឹកជំនន់ រួមមាន ភូមិរកាកណ្តាលទី១ សង្កាត់រកាក​ណ្តាល ក្រុងក្រចេះ ភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី និងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ឯកឧត្តម តូច ប៊ុនហួរ បានណែនាំទៅកាន់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តក្រចេះ ឱ្យធ្វើការជិត​ស្និត និងជាប់ជាប្រចាំ​ ជាមួយ​អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ធ្វើយ៉ាងណា​ស្រង់ទិន្នន័យផ្ទៃដីប៉ះពាល់ និងខូចខាតដោយ​សារទឹកជំនន់ឱ្យបានច្បាស់លាស់ ដើម្បីបញ្ជូន​ទៅក្រសួងក​សិកម្ម និងស្នើសុំពូជស្រូវទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូន​ប្រជាកសិក​រស្តារស្រូវរបស់ពួកគាត់ឡើងវិញនៅពេលទឹកស្រក។

ជាការក​ត់សម្គាល់ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ផ្ទៃដីលិចទឹកនៅក្នុងខេត្ត​ក្រចេះទាំង​មូលមានចំនួន ៨ ២៥៨ ហិកតា ក្នុងចំណោមនោះមាន​ផ្ទៃដីខូចខាតទាំងស្រុងចំនួន ៥ ៧៨៥ហិ​កតា។ យ៉ាងណាក៏ដោយ បើតាមការវាយតម្លៃរប​ស់មន្ត្រីជំនាញ ដែលផ្ទៃដីយ៉ាងហោចណាស់ ៥ ៤៦០ហិកតា មានលទ្ធភាពនិង​ប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្តារឡើងវិញ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button