ព័ត៌មានជាតិ

ក្រុមចោរប្លន់ មានគ្នាប្រមាណ៩ ទៅ១២នាក់ ប្រដាប់ដោយកាំបិតផ្ទាក់ បានធ្វើសកម្មភាពកាប់ប្រ​ហារទៅ​លើជនរងគ្រោះ​យ៉ាងសាហាវ បណ្តាល​ឲ្យរងរបួសធ្ងន់-ស្រាលពីនាក់ នៅក្រុងប៉ោប៉ែត

(បន្ទាយមានជ័យ) ករណីប្លន់កើត​មានឡើង​សារជាថ្មីទៀត​ហើយនៅក្នុងក្រុងប៉ោយប៉ែត បង្កកា​រភ្ញាក់​ផ្អើល​នៅវេលារំលងអាធ្រាត​ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បង្កឡើង​ដោយក្រុម​ចោរប្លន់មា​នគ្នាប្រមាណ ៩ទៅ ១២នាក់ ប្រដាប់ដោយ​កាំបិតផ្គាក់ បានកាប់ទៅលើជនរងគ្រោះ នៅលើ​បណ្ដោយផ្លូវជា​តិលេខ៥ ត្រង់ចំណុចម្ដុំដើម​ពោធិ៍អាស្រម​លោកយាយម៉ៅ ស្ថិតនៅក្នុងភូមិអ​ណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បណ្ដាលឲ្យរងរបួ​សធ្ងន់ពីរនាក់ ត្រូវបានបញ្ជូន​ទៅសង្គ្រោះនៅ​ឯបន្ទីរ​ពេទ្យភ្លាមៗ

យោងតាម​អាខោន facebook ឈ្មោះ ម៉ៅ មករា បានរៀបរាប់ថា នេះជាម៉ូតូ​ដែលពួកចោ​រធ្វើសក​ម្មភាពកា​ប់ប្លន់Honda Dream ​125cc 2020 ខ្ញុំឡើងតែម​2021ពណ៌ក្រ​ហម​នឹងទ្រ​ព្យសម្បត្តិមួយ​ចំនួនទៀតយប់មិញ​នៅក្រុង​ប៉ោយប៉ែត ហើយប្អូនខ្ញុំពី​រនាក់បាន​ត្រូវពួកចោរ​កាប់យ៉ាងសាហា​វឥឡូវពួកគា​ត់កំពុងសំរាកព្យាបា​លនៅមន្ទីពេទ្យបង្អែក​បើបាន​ឃើញម៉ូតូនឹ​ងស្លាកលេខ​ដូចរូបនេះ​ជួយឃា​ត់ទុករឺ​ខ​លអោយប៉ូលី​សដើម្បី​ចាប់ខ្លួនពួកវាផង ខ្ញុំបាទមា​នតែម្រាម​ដៃដប់​សូម​អោយប​ងៗជាប៉ូលី​សក្រុងប៉ោ​យប៉ែតទាំង​អស់សូមជួយខ្ញុំបាទផង

ពាក់ព័ន្ធករណីខាង​លើនេះសាច់ញាតិដែលត្រូវ​ជាបងថ្លៃជន​រងគ្រោះបា​នប្រាប់ភ្នាក់ងារ​យើង​តាម​ទូរសព្ទ​ឲ្យដឹងថា មុនពេល​កើតហេតុប្អូន​បានសុំ​ខ្ចីម៉ូតូរប​ស់ខ្លួនជិះ​ពីក្រុងបា​ត់ដំបងក្នុង​គោលបំណង​ទៅលេង​មិត្តភក្កិ​នៅក្រុង​ប៉ោយប៉ែតដូច​សព្វមួយ​ដង ដោយជិះម៉ូតូ ២គ្រឿង មានគ្នាបីនាក់ ម៉ូតូម៉ាក​គុបពីរជិះម្នាក់​ឯង រីឯមួយ​ម៉ាក់Honda Drea​m125cc ពណ៌​ក្រហម ពាក់ស្លា​កលេខ បាត់ដំបង 1AL-5655 ជិះ​គ្នាពីរនាក់ លុះជិះ​ដល់ចំណុច​កើតហេតុខាង​លើក្រុមប្អូនរ​បស់ខ្លួនបាន​នាំគ្នា​ឈប់សា​កភ្លើងទូរ​សព្ទ ភ្លាមនោះក៏ស្រាប់តែ​មានក្រុម​ចោរប្លន់ជិះ​ម៉ូតូ ៣គ្រឿងមានគ្នាប្រមា​ណ៩ ទៅ១២​នាក់ប្រដា​ប់​ដោយកាំបិតផ្គាក់ បានចុះម​កដេញកាប់​ប្រហា​រយ៉ាងសាហាវ ត្រូវចំក្បាល​យ៉ាងធ្ងន់ធរ​១នាក់ និងស្រាល ១នាក់ រួចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្នុងក្រុងប៉ោយប៉ែត តែ​បច្ចុប្បន្នត្រូវ​បា​នដឹក​បញ្ជូន​បន្តទៅ​សង្គ្រោះ​នៅឯមន្ទីរពេ​ទ្យក្រុង​បាត់ដំ​បងហើយ។ដោយ​ឡែកអ្នកជិះ​ម៉ូតូម៉ាក copy នៅពេ​លឃើញ​ហេតុការណ៍​បែប​នេះបាន​ជិះម៉ូតូរត់​គេចខ្លួនដោ​យសុវត្ថិភាព

ប្រភពដដែ​លបន្តថា ក្នុងេតុការ​ណ៍ខាងលើ​នេះ ក្រុមចោល​បានយ​កម៉ូតូពណ៍ក្រហមមួយ​គ្រឿង និងសម្ភារៈ​ប្រើប្រាស់មួយចំនួនដូ​ចជា ទូរសព្ទដៃ​និងថវិការ​បស់ជន​រងគ្រោះ​ដោយសុវត្ថិភាព​

ក្រោយពីកើតហេតុជនរងគ្រោះដែលរងរបួសស្រាលបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច​ដើម្បីចាប់ជនល្មើសយកមកផ្ដន្ទាទោសទៅតាមច្បាប់ហើយដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button