ច្បាប់ផ្សេងៗ

ប្រជាពលរដ្ឋខេត្ត​ប៉ៃលិន ជាង​១ពាន់នាក់ បា​នធ្វើដំណើ​រតាមរ​យៈរថយន្តក្រុង របស់​រដ្ឋបាលរាជ​ធានីភ្នំពេញ ដោយ​ឥតគិតថ្លៃ

(ប៉ៃលិន) ដោយអនុវត្តតាម​ការចង្អុលបង្ហាញពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាលខេត្តប៉ៃលិន លោក សោ សុវណ្ណ អភិបា​លរងខេត្ត ក្នុងនាម​រដ្ឋបាលខេត្តប៉ៃលិន បាន​សហការជា​មួយរដ្ឋករស្វា​យ័តដឹកជញ្ជូន​សាធារណៈរថយន្តក្រុង នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្វើ​ការដឹកជញ្ជូនសិស្ស និស្សិត កម្មករ កម្មការិនី និងពលរដ្ឋទូទៅ ១២៣៥នាក់ អាចធ្វើដំណើរទាំងទៅ ទាំង​មក ដើម្បីជួបជុំគ្រួសា​រនៅស្រុកកំ​ណើតដោ​​យសុវត្ថិភាព ចំ​ណេញពេលវេលា និងមិន​ចំណាយ​ថវិ​កា ក្នុងឱកា​សបុណ្ឌភ្ជុំបិណ្ឌ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២​៤។

លោក សោ សុវណ្ណ អភិបាល​រងខេត្ត បានមានប្រសាសន៍លើ​កឡើងថា ក្រោមការចង្អុ​លបង្ហា​ញរបស់​សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានប្រើ​ប្រាស់រយៈពេល ០៦ថ្ងៃ ដើម្បីដឹក​ជញ្ជូនបងប្អូនក​ម្មករ និយោ​ជិត និងប្រជាពលរដ្ឋ ទៅលេង​ស្រុកកំណើ​ត ជួបជុំបងប្អូនក្រុ​មគ្រួសារ ជាពិសេស​ទៅលេងកម្សា​ន្តនៅតាមបណ្តា​ខេត្តភា​គឦ​សាននៃប្រទេស ដោយចាប់ផ្តើមចេ​ញដំណើរពីថ្ងៃ​ទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២​០២៤ “ជិះមិនបង់ប្រាក់” ជាមួយនឹងការប្រើប្រាស់រថយន្តក្រុងចំនួន ៦៥៣គ្រឿង ក្នុងនោះទី១សម្រាប់​សេវាដឹក​ជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់ត​ម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ ទី២សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំ​ណើរពី​រាជ​ធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តា​ខេត្តនានា ក្រៅ​ពីតំបន់ភូមិភាគឦសាន) ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧គ្រឿង និង៣សម្រា​ប់សេ​វាដឹកជញ្ជូនប្រជាព​លរដ្ឋ ដែលនឹងធ្វើដំណើរទៅស្រុកកំណើត និងទៅលេងកម្សាន្តនៅតំបន់ ភូមិភាគឦសាន (ខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និងខេត្តរតនគិរី)៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៥៦គ្រឿង។

បើតាម​ការបញ្ជាក់របស់ លោក សោ សុវណ្ណ បានឱ្យដឹងថា៖ សម្រាប់ខេត្តប៉ៃលិន រយៈពេល៦ថ្ងៃ ក្នុងឱកា​សពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ដោយគិតពីថ្ងៃទី២៩//២០២៤ ដល់ថ្ងៃទី​៤/១០/២០២៤ សរុបរួម រថយ​ន្តក្រុងពីភ្នំពេញមកប៉ៃលិន មានចំនួន ២៨គ្រឿង មានមនុ​ស្សជិះ,២៣៥ នាក់ ចំណែករថយន្តក្រុងពីប៉ៃ​លិនទៅភ្នំពេញវិញ មានចំនួន ២០គ្រឿង មនុស្ស​ជិះចំនួន ៨៦០នាក់ ដោយឥតបង់ប្រាក់ និងបានផ្តល់ទឹកបរិសុទ្ធ ដល់បងប្អូនប្រជាព​លរដ្ឋដែល​ធ្វើដំណើ​តាមរថយន្តក្រុងទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button