ព័ត៌មានជាតិ

លោកឧត្តមសេ​នីយ៍ទោ សេង ធារិន ដឹកនាំប្រតិភូ​កម្ពុជា ចូលរួម​ប្រជុំគ​ណៈកម្មាធិ​ការព្រំដែន ថ្នាក់ភូមិ​ភាគថៃ​-កម្ពុជា លើ​កទី២៨

(ប្រទេសថៃ)នា​ថ្ងៃទី៩ ខែឧ​សភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយ​សេនាធិការ យោធ​ភូមិភាគទី៥ ជាប្រធានក្រុម​លេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមជា​មួយ​មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងពី ចូលរួមប្រជុំ ជាមួយភា​គីថៃ ដឹកនាំដោយ លោ​កឧត្តមសេនីយ៍ត្រី ប្រាក់ផុន គិតិយ៉ាន​សាប់ នាយសេនាធិការ កងទ័ពភូមិ​ភាគទី១ (ថៃ) ជាសហ​ប្រ​ធាន នៃអង្គប្រជុំរួម ។

 

កិច្ចប្រជុំនេះ ដើម្បីពិភាក្សា កែសម្រួល ឲ្យមានការឯកភាពគ្នា លើខ្លឹមសារកំណត់ហេតុរួម និងរំលឹក​ឡើងវិញនូវ​ភាពរីកចម្រើន នៃការអភិវឌ្ឍលើវិស័យផ្សេងៗ ពាក់ព័ន្ធទៅ នឹងសម្ព័ន្ធភាពទ័ព ស្ថាប័ន​ស៊ីវិ​ល និងសន្តិសុខនៅតាមព្រំដែន សម្រាប់ដាក់​ជូនប្រធានគណៈ​កម្មាធិការព្រំដែ​នថ្នាក់ភូមិភាគថៃកម្ពុជា លើកទី២៨ ដែល​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី៩ ដល់ ១១ ខែឧសភា ឆ្នាំ២០២២ ដើម្បីសម្រេច ក្រោ​ម​អធិបតីភាព សហប្រ​ធានកម្ពុជាថៃ ឯ​កឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កង​ទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ កម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុបសាន់ ណង​ប៊ួឡាង មេបញ្ជាការកងទ័ពភូមិភាគទី១ ថៃ នៅកន្លែងលំហែកាយ កងទ័ពជើងគោកថៃ ស្ថិត​នៅ​សួ​នសុនប្រាដិផាត់ ខេត្តប្រាក់ជួបគីរីខ័ន្ធ ប្រទេសថៃ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button