ព័ត៌មានជាតិ

បុរសវ័យ ៣២ឆ្នាំម្នាក់ គាំងបេះ​ដូងស្លាប់ នៅក្នុងក្លឹបកំសាន្តមួយក​ន្លែងក្នុងសង្កាត់អូរជ្រៅ

(បន្ទាយមានជ័​យ) ករណីគាំ​ងបេះដូ​ងបណ្ដាល​អោយបុរសម្នាក់ស្លាប់ នៅចំណុចក្លឹប​កំសាន្តមួយក​ន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់​ផ្អើល នៅវេលាម៉ោង០៣ និង១០នាទីទាប​ភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ។

បើតាមប្រព័ត៌​មានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សុវណ្ណ ឧត្តម ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរអ្នកគ្រប់គ្រ​ងបុគ្គលិកក្រុ​មហ៊ុនក្រឡុកស៊ីម៉​ង់B.B.Q ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារក​ណ្ដាល ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីទ​ទួលបានព័ត៌​មាននេះភ្លាមអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ចបានចុះ​ទៅដល់ទីតាំង​ធ្វើការត្រួតពិនិត្យ លុះនៅវេលាម៉ោង១២ និង៤៧នាទី ថ្ងៃខែឆ្នាំដដែល ដោយមានការ​សម្របសម្រួ​លពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអា​ជ្ញាអមសាលាដំ​បូងខេត្តបន្ទាយមានជ័យ បានបង្កើត​គណៈកម្មការត្រួតពិ​និត្យសាកសព ឃើញថា :

ផ្នែកក្បា​លពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់

ផ្នែកដងខ្លួនពុំមានអ្វីគួរអោយកត់សម្គាល់

ផ្នែកអវយវៈ ពុំមានអ្វីគួរអោយកត់សម្គាល់ ។ក្រោយពី​ធ្វើការពិនិត្យនឹងធ្វើ​កោសល្យវិច័យរួចរួ​ចជាលទ្ធផលសន្និដ្ឋានរបស់ក្រុមការងារត្រួតពិនិត្យសាកសព បញ្ជាក់ថា សាកសពបានស្លាប់​ដោយសារ គាំ​ងបេះដូងពុំមានពាក់ព័ន្ធនឹងអំ​ពើអត្តឃាត ឬឃាតក​ម្មនោះទេ។

បច្ចុប្បន្នសាកសព ​ត្រូវបានប្រគ​ល់ជូនសាច់ញាតយកទៅធ្វើបុណ្យ​តាមប្រពៃណីនៅភូមិរទាំង ឃុំភូមិធំ ស្រុក​គៀនស្វាយ ខេត្តកណ្តាល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button