ព័ត៌មានជាតិ

ពលរដ្ឋប្រទះ​ឃើញសព ស្ត្រីវិក​លចរិតម្នាក់ លង់​ទឹកស្លាប់ នៅចំណុច​អាងទឹកចំការគ ក្នុងស្រុក​ស្វាយចេក

(បន្ទាយមានជ័យ) ស្ត្រីមិ​នស្គាល់អត្តសញ្ញាណម្នាក់ ដោយ​គេដឹងថា ជាជនវិកលចរិត ត្រូវបាន​ប្រជាព​លរដ្ឋប្រទះឃើញសា​កសពលង់ទឹកស្លាប់ ដោយមាន​សភាពហើយស្អុយ​រលួយ នៅចំ​ណុច​អាងទឹក​ចំការគចម្ង៉ាយប្រហែល​ជា ២០០ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយ​ចេក ខេត្តបន្ទាយ​មានជ័យ បង្កការភ្ញាក់ផ្អើលនៅ​វេលាម៉ោង១៧ នឹង៣០នាទី ថ្ងៃទី១១ ខែតុលា  ឆ្នាំ២០២៤​។

ប្រជាពលរដ្ឋបា​នឲ្យដឹងថា សាកសព​ជាស្រ្តី មានវ័យប្រ​ហែល ៣២ឆ្នាំ មិនស្គាល់អត្តសញ្ញាណ និង​ជា​ជនវិកលចរឹក (វិបល្លា​សស្មារតី) បានចុះ​ទឹកហើ​យលង់ស្លាប់នៅចំណុចកើតហេតុខាងលើ ។ដោយ​សាកសពមា​នសភាពហើម​រលួយស្អុយខ្លាំង ត្រូវបានអាជ្ញាធរភូមិ ព្រមទាំងព្រះសង្ឃបូជា​ទាំងយប់នៅវត្តចំកា​រគរ ឃុំស្វាយចេក ស្រុកស្វាយចេក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button