ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធករណី​ហិង្សាក្នុង​គ្រួសារ និងប្រើប្រាស់គ្រឿងញៀន

(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពី​ឈ្មោះ ម៉ុញ ធារី ភេទស្រី អាយុ៣​៦ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត បានមក​ដាក់​ពាក្យបណ្ដឹងចោទប្រកាន់​លើឈ្មោះ ចាន់ រើន ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាប្ដី ពីបទ​ហិង្សាក្នុង​គ្រួសារ និងប្រើប្រាស់ដោ​យខុសច្បាប់នូវគ្រឿងញៀន។ ក្រោយពីទទួលបានពា​ក្យបណ្ដឹងក​ម្លាំងមូល​ដ្ឋានក្រុង​ប៉ោយប៉ែត ដឹកនាំដោយ​លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអា​វុធហត្ថក្រុង បានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យ​នាំមកកាន់មូលដ្ឋានកងរា​ជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ និងបានធ្វើទេស្ដទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជ​មាន(+)  

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បានឆ្លើយ​សារ​ភាពថា ខ្លួនពិតជាបានប្រើ​ហិង្សាទៅលើ​ប្រពន្ធ និងប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុ​ញៀនពិត​ប្រាកដមែន។ដោយផ្អែក​លើ​បណ្ដឹង និងចម្លើយសារភាព កម្លាំងមូលដ្ឋានកង​រាជអាវុធហ​ត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកង​រាជអាវុធហត្ថខេត្ត ចាត់ការបន្តតា​មនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវ​ត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button