ព័ត៌មានជាតិ

ឯកឧត្តមឧត្តមសេនីយ៍​ឯក ជុក គឹមហួរ អញ្ជើញជាអធិបតីក្នុងពិធី​បិទសវនកម្មផ្ទៃក្នុង​ សម្រាប់ការិ​យបរិច្ឆេ​ទឆ្នាំ២០២៣ និងបណ្តាឆ្នាំ​ពាក់ព័ន្ធ នៅស្នងកា​រដ្ឋាននគរបា​លខេត្តប​ន្ទាយមានជ័យ

(បន្ទាយមានជ័យ) ឯកឧត្តមឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយ​កដ្ឋានសវន​កម្មផ្ទៃក្នុងក្រសួង​មហាផ្ទៃ លោកឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការ​ដ្ឋាននគរបា​ល​ខេត្តបន្ទាយមា​នជ័យ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីបិទ​សវនកម្មផ្ទៃក្នុង សម្រាប់ការិយ​បរិច្ឆេទឆ្នាំ២០២៣ និង​បណ្តាឆ្នាំពា​ក់ព័ន្ធ។ពិធីនេះបានធ្វើឡើង​នៅស្នង​ការដ្ឋានន​គរបា​លខេត្តបន្ទា​យមានជ័យ ដោយ​មានការអ​ញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេ​នីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិ​ការនគរបា​លក្រុង/ស្រុកទាំង៩ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង៦៧ មេបញ្ជាការវ​រសេនាតូចនគរបា​លការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានថ្លែងថា ការចុះ​ធ្វើសវនកម្មនេះ គឺដើម្បីត្រួតពិនិត្យ លើប្រ​ព័ន្ធដឹកនាំ តាមបណ្តាផែនជំនាញនីមួយៗ បណ្តាអង្គភាព​ចំណុះស្នងការដ្ឋាននគរ​បាលខេត្តប​ន្ទាយមានជ័យ គឺជាការវាយតម្លៃលើកិច្ចការទៅតាមជំនាញនីមួយៗនិងកែលំអរ រកចំណុចខ្វះខាត​មួយចំ​នួនតាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើការងារ៖ ១ការគ្រប់គ្រងកម្លាំង ២ការគ្រប់គ្រង​ហិរញ្ញវត្ថុការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ៤ពិនិត្យការងាររដ្ឋបាលទូទៅ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណចំពោះលោកស្នងការ ព្រមទាំងអស់លោក លោក​ស្រីស្នងការរង តាមបណ្តាផែនជំនាញ លោកអធិការដ្ឋាននគរបាលក្រុងស្រុកទាំងអស់ ដែល​បានចូល​រួមជួយសហការគ្នាបានល្អជាមួយក្រុមការងារ ចុះធ្វើសវនកម្មរយៈពេលកន្លងមក អោយ​ដំណើ​រការទៅបានយ៉ាងរលូន រហូតដល់បានបញ្ចប់តាម​ការរំពឹងទុកជាលទ្ធ​ផលទទួលបានជោ​គជ័​យយ៉ាងល្អប្រសើរស្របទៅតាមគោលនយោបាយ របស់ក្រសួងមហាផ្ទៃ។

ជាលទ្ធផ​ល ការចុះធ្វើស​វនកម្ម ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងកោតសរសើរ ចំពោះថ្នាក់​ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្ត ដែលបានយកចិត្តទុកដា​ក់អនុវត្តទៅតាមតួនាទី ភារកិច្ច រួមទាំងការកសាងអង្គភាព ទទួលបានជោគជ័យល្អលើបណ្ដាឆ្នាំមុនៗ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button