ព័ត៌មានជាតិ

ប្រជាពលរដ្ឋរ​ងគ្រោះដោ​យសា​រជំនន់​ទឹកភ្លៀង នៅឃុំស្ទឹង​កាច់ ចំនួនជិ​ត ២០០គ្រួសារ បានទទួលអំ​ណោយស​ង្គ្រោះបន្ទាន់ពី​សម្តេចតេជោ ហ៊ុន ​សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំយុវជ​នកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អញ្ជើញ​ចុះ​ជួ​បសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ សង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ១៨៣គ្រួសារ​នៅភូមិផ្សា​រព្រំ «ចំណុចលូដាច់» ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បាននាំមកនូវប្រសាសន៍ផ្ដាំ ផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែង ពីសំណា​ក់ស​ម្ដេចកិ​ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតា​មនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ ប្រជា ពល រដ្ឋ ងាយរងគ្រោះ និង រងគ្រោះ ដោយ​គ្រោះម​ហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេស គ្រប់ ពេល វេលា ដោយមិនមាន ការរើស អើង វណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ អ្វីឡើយ។

លោកជំទាវបណ្ឌិតប្រធានគណៈកម្មាធិការសាខា បានប្រសាសន៍ឱ្យដឹងថា៖ជាក់ស្តែងកន្លងមក សាខាកាកបាទក្រហម កម្ពុជាខេត្តប៉ៃលិន គឺបានជម្រុញគ្រប់សកម្មភាព ការងារមនុស្សធម៌ ឱ្យអ​នុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ដោយប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះទាំង ០៧​ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះជនរង គ្រោះ និងជនងាយរងគ្រោះព្រមទាំងបានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយ ចំនួន ដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយឧបទ្ទេវហេតុផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំង​ស្ងួត ទឹកជំនន់ គ្រោះ អគ្គីភ័យ គ្រោះ ថ្នាក់ ចរាចរណ៍ ពលរដ្ឋមានជីវភាពខ្វះខា​តគ្រួសារជ​នពិកា កុមារកំព្រា អ្នករស់នៅជាមួយ មេរោគ អេដស៍ ចាស់ជរាគ្មានទីពឹងគ្រួសារសព ខ្វះខាត ជាពិសេសបានចូលរួមយ៉ាងសកម្មជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងកំឡុងនៃកា​រទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ផងដែរ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រជាពល រដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេល​ដែល​មានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកា​ន់អាជ្ញាធ​រមូ​លដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសសូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវ រក្សាអនាម័យក្នុងការរស់នៅជាប្រចាំ  ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេក ក្នុងមុងជានិច្ច ដើម្បី ជាសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ហើយបើមានបញ្ហាសុខភាព សូមប្រញ៉ាប់​ប្រញាល់​ទៅ​កាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលជិតបំផុតដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។

សូមបញ្ជាក់ថា៖ អំណោយសង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់ជូនប្រជាពលរដ្ឋ នៅភូមិផ្សារព្រំ «ចំណុចលូដាច់» ស្ថិតក្នុងឃុំស្ទឹ​ងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន១៨៣គ្រួសារ ដោយក្នុងគ្រួសារៗទទួលបានរួមមាន៖ ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ ព្រមទាំងថវិកាមួយចំនួនផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button