ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធករណី​លួចមានស្ថាន​ទម្ង​ន់ទោស​(ប្លន់)

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោយពីទទួល​បានពាក្សប​ណ្ដឹង​ពី​ជនរងគ្រោះឈ្មោះ អឹម លក្ខិណា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្ដីពីករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) ដែលប្រព្រឹត្តកាលពី​វេលាម៉ោង១​៨និង​៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយ​ប៉ែតនោះលោកវរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បាន​ដឹកនាំកម្លាំង ចុះទៅដល់​កន្លែងកើ​តហេតុ ហើយធ្វើការស្រា​វជ្រាវរកមុខសញ្ញា រហូតដល់​វេលាម៉ោ​ង២៣និង៣០នាទី ថ្ងៃទី ខែ ឆ្នាំ ដដែល ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់ ១.ឈ្មោះ វ៉ាត ពេជ្រ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ, .ឈ្មោះ សេក ឆៃយ៉ា ភេទប្រុស អាយុ៣​១ឆ្នាំ ជនជាតិខ្មែរ, .ឈ្មោះ កាក់ បាវ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ។ ការឃា​ត់ខ្លួននេះ​ធ្វើ​ឡើង​នៅចំណុចមុខកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រួមទាំ​ងដកហូតវត្ថុតាង ហើយ​មកកាន់មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែតដើម្បីសួរនាំ និងធ្វើតេស្តទឹ​កនោមរកសារធាតុញៀន​ជាលទ្ធផលវិជ្ជមាន (+)ទាំ៣នាក់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើ​យសារភាព​ថា ពួកខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែក​លើចម្លើយសារភាព និងមានវត្ថុតាង​ជាក់ស្តែងកម្លាំ​ងមូលដ្ឋានកង​រាជអាវុធហត្ថក្រុងក​សាងសំណុំ​រឿង​បញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញហើយដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button