ព័ត៌មានជាតិ

ជន​សង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកអំពូលភ្លើងLED នៅចំណុចមុខក្លឹប ម៉ិចក្លឹប ក្នុងសង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត ត្រូវឣាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ) ករណីបុរសម្នាក់លួចយកអំពូលភ្លើងLED ចំនួន០២គ្រឿង នៅចំណុចមុខក្លឹប ម៉ិចក្លឹប ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត លាក់ទុកក្នុង​ការ៉ុងអេត​ចាយ ដោយ​យកចេញតាមច្រកទ្វារក្លឹប ក៏ត្រូវបានសន្តិសុខឆែក​ឃើញហើ​យរាយ​ការណ៍ជូនស​មត្ថកិច្ចបន្ត​។ ក្រោយ​ពីទទួល​បា​នពាក្យបណ្ដឹ​ងឈ្មោះ សេង សុខរ៉េត(ប៉ឺត) ភេទប្រុស អាយុ៤២ឆ្នាំ នៅ​បច្ចុប្បន្ន​រស់​ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរា​ជអាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអា​វុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់ទីតាំងកើតហេតុ រហូតដល់វេលាម៉ោង២០និង៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ភី សារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងការ៉ូ បច្ចុប្បន្ន​ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ព្រមទាំងចាប់យ​កវត្ថុតា​ង អំពូលភ្លើងងLED ចំនួន០២​គ្រឿង ហើយនាំទៅ​មូលដ្ឋានកង​រាជអាវុធហត្ថក្រុង ដើម្បីសួរ​នាំ​តាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជា​បានលួ​ចអំពូលភ្លើ​ងរបស់ជនរ​ងគ្រោះពិ​តប្រាកដមែន។ ដោយផ្អែកលើ​ចម្លើ​យសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំ​ងមូលដ្ឋាន​កងរាជ​អាវុធ​ហត្ថក្រុង​បាន​កសាងសំណុំរឿង​បញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកង​រាជអាវុធហត្ថខេត្ត ដើម្បី​ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មើសបានឱ្យដឹងថា ក្រោយពី​ធ្វើនិតិវិធីរួច​ជនសង្ស័យ ត្រូវបានកម្លាំងកា​រិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button