ព័ត៌មានជាតិ

ពលរដ្ឋប្រទៈឃើញសាកសពទារិការ ដែលត្រូវបានគេច្រកថង់ខ្មៅយកទៅបោះចោលធុងសំរាមនៅក្បែរមន្ទីពេទ្យបង្អែកប៉ោយប៉ែត

បន្ទាយមានជ័យ៖សាកសពទារិការម្នាក់ត្រូវបានប្រទៈឃើញច្រកស្បោងខ្មៅយកទៅបោះចោលធុងសំរាម បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ត្រី ព្រឹម សុផល នាយប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្តាលបានប្រាប់ថា៖ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋដែលយកសំរាមទៅចោលក្នុងធុងដាក់សំរាមប្រទៈឃើញសពទារិការដែលច្រកស្បោងយកទៅបោះចោលមានជាប់ទងផ្សិតអាចទើបកើត ហើយរុំអាវកាប៉ោយនិងកន្សែងភួយឆ្នូតសលាយខៀវនៅក្បែរមន្ទីពេទ្យបង្អែកប៉ោយប៉ែត ក្រោយមកកម្លាំងជំនាញចុះទៅពិនិត្យសាកសពទារិការដែលស្លាប់អាចឪពុកម្តាយពេលកូនស្លាប់ហើយច្រកស្បោងកាវពណ៌ខ្មៅរឺថង់កាវយកទៅបោះចោលក្នុងធុងសំរាមហើយ។

លោកវរៈសេនីយ៍ត្រី ព្រឹម សុផល បានបញ្ជាក់ថា៖សាកសពទារិការដែលប្រជាពលរដ្ឋប្រទៈឃើញត្រូវបានបោះចោលធុងសំរាមក្រោយកម្លាំងជំនាញពិនិត្យហើយត្រូវបានយកទៅប្រគល់ជូនអាចារ្យដើម្បីបូជានិងឧទ្ទិសជូនសាកសពទារិការដែលបានស្លាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button