កងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ បានចូលរួមសម្អាតបរិស្ថាន ក្នុងបរិវេនប្រសាទបន្ទាយឆ្មា
ខេត្តបន្ទាយមានជ័យ៖លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នាថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ដោយការចូលរួមពីកម្លាំងវរសេនាតូចថ្មើជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយលោកអនុសេនីយ៍ឯក ទូច ណាន មេបញ្ជាការរង និងនគរបាលស្រុកថ្មពួក នគរបាលបេតិកភណ្ឌ យុវជន សសយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យបន្ទាយឆ្មារ សំអាតបរិស្ថានក្នុងបរិវេនប្រាសាទបន្ទាយឆ្មារ ត្រៀមរៀបចំពិធីបុណ្យមាឃបូជា នៅពេលខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា ជានិច្ចកាលកងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ក្រៅពីការងារស្នូលក្នុងអង្គភាព ជារឿយៗតែងតែចូលរួមរាល់សកម្មភាពការងារសង្គម និងការងារជួយប្រជាពលរដ្ឋគ្រប់រូបភាព និងមានការសហការណ៍យ៉ាងល្អជាមួយកងកម្លាំងចំរុះ អាជ្ញាធរមូលដ្ឋាន និងត្រៀមដោះស្រាយរាល់បញ្ហាកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ ២៤ម៉ោងលើ២៤ម៉ោង តាមការសំណូមពរពីអាជ្ញាធរមូលដ្ឋាន៕