លោក លី សម្បត្តិ ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែង ជាអភិបាលរង នៃគណៈអភិបាលស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ចូលរួមគោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់លើក៏ដូចជាថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ឲ្យបានល្អប្រសើរដើម្បីចូលរួមពង្រឹងនៃការគ្រប់គ្រងនិងដឹកនាំប្រកបដោយប្រសិទ្ធភាពតម្លាភាព ក្នុងរដ្ឋបាលស្រុកនេះគឺជាការឡើងប្ដេជ្ញាចិត្តរបស់លោក លី សម្បត្តិ ឋាន្តរសក្កិថ្នាក់លេខ៦ ដែលបានប្រកាសជាអភិបាលរង ស្រុកអូរជ្រៅក្នុងខេត្តបន្ទាយមានជ័យក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងលោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
បន្ទាប់ពី លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅបានរាយការណ៍ពីស្ថានភាពជុំវិញស្រុកអូរជ្រៅរួចមក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍ថា ករណីតែងតាំងគឺត្រូវផ្អែកលើគោលការណ៍មុខតំណែងដែលនៅទំនេរ ផ្លាស់ប្តូរគឺផ្អែកលើគោលការណ៍អាណត្តិដែលត្រូវបំពេញទន្ទឹមនឹងនោះផងដែរការប្រកាសលោក លី សម្បត្តិ ជាអភិបាលរង ស្រុកទេថ្ងៃនេះ ត្រូវផ្អែកលើលក្ខណៈសម្បត្តិ និងឧបនិស្ស័យរបស់បុគ្គលដែលត្រូវតែងតាំង និងប្រគល់ភារៈកិច្ចដូចមាននៅក្នុងព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈជាបុគ្គល ដោយគុណភាព មានសមត្ថភាពដឹកនាំគ្រប់គ្រងមានគំនិតផ្ដួចផ្ដើម និងការអនុវត្តការងារមានសាមគ្គីល្អមានគុណធម៌មានសុខភាពល្អ។
ចុងក្រោយឯកឧត្តម អ៊ុំ រាត្រី បានធ្វើការផ្ដាំផ្ញើនូវកិច្ចការមួយចំនួនដល់លោក លី សម្បត្តិ ក៏ដូចជាគណៈអភិបាលស្រុកទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងការបែងចែកតួនាទី កិច្ចជូនអភិបាលស្រុកដោយអនុលោមតាមការណែនាំរបស់ក្រសួងមហាផ្ទៃលេខ០៤៧ សណន ស្ដីពីការបែងចែកនូវតួនាទីនិងរបៀបរបបធ្វើការងារយកចិត្តទុកដាក់ពង្រឹងការងារឲ្យមានតម្លាភាពផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគណនេយ្យភាពតម្លាភាពនិងភាពរហ័សទាន់ចិត្ត ប្រធានចូលរួមពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ទប់ស្កាត់បញ្ហាក្មេងទំនើងគ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម៕