សមាគមសម្ព័នយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ បាននាំយកតុប្រភេទឈើប្រណិត(ផ្ចឹក) ប្រគេនដល់ព្រះសង្ឃវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម ក្នុងក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ) លោកបណ្ឌិត ឌីមសុខុន អគ្គលេខាធិការ សមាគមសម្ព័នយុវជនដើម្បីសន្តិភាព និងលោក ហង្ស រ៉ាត់ ប្រធាន សាខាខេត្តបន្ទាយមានជ័យ តំណាងឲ្យឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ នាំយកតុប្រភេទឈើប្រណិត(ផ្ចឹក)ដែលមានទំហំ 0,8ម×3ម ប្រគេនដល់ព្រះមុនីសីលសោភ័ណ សិរីបុញ្ញោ សយ ចាន់ថន រាជាគណថ្នាក់កិត្តិយសទីប្រឹក្សាព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិកាវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម សម្រាប់ប្រើប្រាស់ជាប្រយោជន៍នៅក្នុងវត្ត ។
នាឱកាសនោះព្រះគ្រូចៅអធិការវត្ត បានមានសង្ឃដីកា អរគុណដល់សមាគមសម្ព័នយុវជនដើម្បីសន្តិភាព ដែលបានប្រគេនតុឈើប្រណិតប្រភេទ(ផ្ចឹក មកដល់វត្តសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងវត្តទាំងមូល និងក៏សូមជូនពរដល់ឯកឧត្តមប្រធាន រួមនិងក្រុមការងារទាំងអស់នៅក្នុងសមាគម ជួបពរទាំងបូនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងទៀតឡើយ៕