ពិធីប្រកាស សុពលភាព អាចារ្យ គណៈកម្មការ និងទីប្រឹក្សា នៅវត្តសសាមគ្គីមានជ័យ អូរល្ហុង
(បន្ទាយមានជ័យ)៖យោងតាមប្រកាសលេខ ១៤៣/១៩ របស់ក្រសួងធម្មការនិងសាសនា ស្ដីពីការរៀបចំជ្រើសរើស និងការប្រព្រឹត្តទៅរបស់គណៈកម្មការទូទាំងប្រទេសឲ្យមានគោលដៅ ការគោរពប្រតិបត្តិវិស័យព្រះពុទ្ធសាសនា ដើម្បីធានានូវសន្តិសុខជាតិសាសន៍តាមពុទ្ធបញ្ញត្តិ ដោយផ្អែកលើព្រះវិន័យ។ម្យ៉ាងទៀតសេចក្ដីប្រកាសនេះ មានគោលបំណង ដើម្បីគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិ ពាក់ព័ន្ធនឹងថវិកាមកឲ្យមានគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់ និយាយជារួមនិងនិយាយដោយឡែកនៅព្រឹកថ្ងៃ១៥ កើតខែពិសាខ ឆ្នាំខាល ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃវិសាខបូជា និងជាថ្ងៃបុណ្យដ៏ធំនៃព្រះពុទ្ធសាសនា មន្ទីរធម្មការនិងសាសនាខេត្ត សហការ ជាមួយព្រះមន្រ្តី សង្ឃខេត្ត បានធ្វើពិធីប្រកាស សមាសភាព អាចារ្យ គណៈកម្មការនិង ទីប្រឹក្សា នាវត្តអូល្ហុង ស្ថិតនៅក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃនៃខេត្តបន្ទាយមានជ័យ។
ព្រះឃោសរ័ត្ត យី យ៉ុន គ្រូចៅអធិការវត្តសាមគ្គីមានជ័យ ព្រះអង្គបានមានសង្ឃដីកាថា ពិធីប្រកាសសុពលភាព និងប្រគល់សេចក្ដីសម្រេចតែងតាំងឧបាសកឧបាសិកា និងទីប្រឹក្សាជំនួយការ ព្រះចៅអធិការវត្តនាថ្ងៃនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ជួយរម្ងាប់អធិករណ៍នឹងអនុវត្តនូវតួនាទីភារៈ របស់ខ្លួនឲ្យទទួលបានលទ្ធផលល្អប្រសើរ។
លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានមានប្រសាសន៍ថា ដើម្បីឲ្យវត្តនីមួយនីមួយមានសុខសន្តិភាព គឺតម្រូវឲ្យមានការសាមគ្គីភាពជាចម្បងព្រោះថា សាមគ្គីភាពជាចលករដ៏សំខាន់ មនុស្សនៃសហវិជ្ជមានពោលគឺសន្តិភាពចូលរួមទាំងអស់គ្នា។និយាយបានថាជា ឬសកែវដ៏រឹងមាំជ្រោមជ្រែង និងជន្ទល់នៃអហិង្សា សាមគ្គីភាពល្អដើរលើគន្លងវិថីទូលំទូលាយ សង្គមនោះបានទទួល បានឮសាមគ្គីផលគាប់ប្រសើរតាមហ្នឹងដែរ។
លោក បៀវ ថាន បានបន្តបញ្ជាក់បន្ថែមទៀតថា តួនាទីភារកិច្ចរបស់អាចារ្យគណៈកម្មការវត្តគឺជាជំនួយការឲ្យគណៈសង្ឃវត្ត មិនមែនបានតួនាទីហើយមកធ្វើការគ្រប់គ្រងដឹកនាំចាត់ចែងលើព្រះចៅអធិការវត្ត និងព្រះសង្ឃនោះឡើយ។ជាចុងក្រោយ គណះអធិតីបានប្រទាននូវ ផ្កា ថ្វាយដល់ព្រះសម្មាសម្ពុទ្ធ នៃយើងក្នុងថ្ងៃនៃពិធីបុណ្យវិសាខបូជានេះផងដែរ ៕