ព័ត៌មានជាតិ

ក្រសួងមហា​ផ្ទៃ ចុះបញ្ជីអង្គកា​រ និងស​មាគ​ម ចំនួន ​១៦ទៀត ក្នុង​ខែវិច្ឆិកា

មុន​ឈានចូលខែធ្នូ ដាច់ឆ្នាំ២០២៤ ពោលគឺនៅខែវិច្ឆិកាកន្លងទៅ មានអង្គការ និងសមាគមចំនួន ១៦​ទៀត ត្រូវបាន​ក្រសួងមហាផ្ទៃ សម្រេច​ចុះបញ្ជីទទួល​ស្គាល់ជាផ្លូវការ។ នេះបើ​តាមការ​ឱ្យដឹងពី​លោកបណ្ឌិត ទូច សុឃៈ អ្នកនាំ​ពាក្យរងក្រសួ​ងមហាផ្ទៃ។

បើតាមអ្នកនាំ​ពាក្យរង ក្នុងចំណោមស​មាគម និងអង្គការ ដែលបា​នចុះបញ្ជីនោះ ​មានសមាគម ចំនួន ១៥ និ​ងអង្គការមិនមែនរដ្ឋាភិ​បាល ចំនួន ១ ខណៈក្នុងខែវិច្ឆិកា​ដូចគ្នានោះ ក្រសួង ក៏បានលុប​ឈ្មោះ​សមា​គម និងអង្គការ​មិនមែនរដ្ឋាបាល ចេញពី​បញ្ជី ចំនួន ៧ផងដែរ។

ដូច​នៅតំបន់អឺរ៉ុប និងអាអាម៉េរិក អង្គការ និងសមាគម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ដោយ​នៅកម្ពុជា មានច្បាប់ស្ដីពីស​មាគម និងអង្គការមិនមែន​រដ្ឋាភិបាល។ អង្គការ និងសមាគម ក៏ត្រូវ​គោរព​តាមលក្ខន្តិកៈ ដែលខ្លួនបានតម្កល់​នៅក្រសួង ស្ថាប័នមា​នសមត្ថកិច្ចផងដែរ។

ក្នុងពិធីបិទវេ​ទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលើកទី៦ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញ និងលើកទឹកចិត្តសមាគម និងអង្គកា​រមិនមែនរដ្ឋាភិបាល រួមប្រកៀកស្មាគ្នាបម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button