ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោ​ភលំ​នៅដ្ឋាន ​និងប៉ុន​ប៉ងរំ​លោភ​សេព​សន្ថវៈ ត្រូវ​កងរាជ​អាវុធហត្ថចាប់​ខ្លួនបញ្ជូន​ទៅតុលាការ

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃទទួលបានពាក្យបណ្ដឹងពីឈ្មោះ ស៊ុន ចិន ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាពូបង្កើតរបស់ជនរងគ្រោះឈ្មោះ ជ..ស អាយុ១៤ឆ្នាំ រស់នៅ​ភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្ដឹងចោទប្រកាន់លើឈ្មោះ សន វិសា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅ​ភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ពីប​ទរំលោភលំនៅដ្ឋាន និងប៉ុនប៉ងរំលោ​ភសេពសន្ថវៈលើក្មួយស្រី កាល​ពីវេលាម៉ោង​១១និង២៥នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤​ ចំណុចភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ក្រោយពីទទួលបាន​ពាក្យបណ្ដឹងកម្លាំងមូ​លដ្ឋានកងរាជអាវុធហត្ថស្រុ​កម៉ាឡៃ ដឹកនាំដោយ​លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជា​ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះស្រាវជ្រាវ រហូតឈានដល់​ការឃាត់ខ្លួនជន​សង្ស័យ នៅវេលាម៉ោង១៤​និង០០នាទី ថ្ងៃដដែ​លហើយ​នាំមកកា​ន់មូលដ្ឋាន​ស្រុកម៉ាឡៃដើម្បីធ្វើ​ការសួរនាំ។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឱ្យដឹងថា ក្រោយឃា​ត់ខ្លួន និងសួរនាំរួច ជនសង្ស័យបា​នឆ្លើយ​សារភាពថា រូបគេពិតជា​បានធ្វើសកម្មភាពចូល​ទៅក្នុងបន្ទប់​របស់ជនរង​គ្រោះ រួចចាប់នាងអោបថើប ច្របាច់ដោះនាងពិតប្រកដមែន។

ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថស្រុក កសាងសំណុំរឿង​បញ្ជូនមកកាន់បញ្ជា​ការដ្ឋា​នកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា

បច្ចុប្បន្ន ជនសង្ស័យត្រូវបា​នកម្លាំង​កា​រិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេ​ត្តបញ្ជូនទៅតុលា​ការ​ហើយ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button