ក្រុមក្មេងទំនើង៨ បង្ហោះដាវ កាំបិត តាមបណ្តាញសង្គមTik Tok ត្រូវកម្លាំងនគរបាលស្រុកសណ្ដាន់ ឃាត់ខ្លួន
(កំពង់ធំ)យ៖ ដោអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនិយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងផែនជំនាញព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលស្រុកសណ្ដាន់ បានចុះស្រាវជ្រាវរហូត ឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន៨នាក់ នៅចំណុចភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ក្រោយពីបានផុសបង្ហោះដាវ កាំបិតសំញ៉ែង តាមបណ្តាញសង្គមTik Tok ។
នគរបាលបានឲ្យដឹងថា ក្រុមក្មេងទាំង ៨នាក់ បានធ្វើសកម្មភាពផុសTik Tok ដែលបានកំណត់មុខសញ្ញាឃាត់ខ្លួនបានរួមមាន៖ទី១ ឈ្មោះញ៉ាច ឃួន ភេទប្រុស អាយុ១៦ឆ្នាំ,ទី២ ឈ្មោះ ម៉េត កឺ ភេទប្រុស អាយុ១៧ឆ្នាំ ,ទី៣ឈ្មោះ វន សោម អាយុ១៧ឆ្នាំ ,ទី៤ឈ្មោះ ញ៉ុច សីហា អាយុ១៧ឆ្នាំ ,ទី៥ ឈ្មោះ ជី ម៉ៅ អាយុ១៦ឆ្នាំ ,ទី៦ ឈ្មោះ ហឿន សុហាវ អាយុ១៦ឆ្នាំ ,ទី៧ឈ្មោះ កែម គា អាយុ១៧ឆ្នាំ និងទី៨ ឈ្មោះញៀច ថាត អាយុ១៧ឆ្នាំ ទាំងអស់គ្នាមានទីលំនៅភូមិទំអរ ឃុំទំរីង និងដកហូតបានដាវចំនួន៣ដើម ។ក្រោយពីសាកសួរ រួចបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋានគរបាលដើម្បីបន្តនីតិវិធី ។
ករណីក្មេងទំនើង ដែលថតបង្ហោះរូបភាពសកម្មភាពបង្ករភាពអនាធិបតេយ្យលើបញ្ដាញសង្គម Tik Tok ត្រូវបានមហាជនជាច្រើនសំដែងការមិនពេញចិត្ត និងចូលcomments សំណូមពរឲ្យសមត្ថកិច្ចឃាត់ខ្លួនយកមកវ៉ាស់កម្ពស់ អប់រំណែនាំ និងធ្វើកិច្ចសន្យាលុប និងបញ្ឍប់សកម្មភាព ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានផងដែរ៕