កម្លាំងចំរុះរបស់គយចូលឃាត់និងរិបអូសរថយន្តចង្កូតស្តាំ១គ្រឿង ដោយអះអាងថា គ្មានពន្ធនាំចូលនៅមុខផ្សារសាលាក្រៅខេត្តប៉ៃលិន
(ប៉ៃលិន) មានការភ្ញាក់ផ្អើលពេញផ្លូវដោយឃើញសមត្ថកិច្ចចំរុះចុះឃាត់រថយន្តចង្កូតស្តាំ១គ្រឿង នៅតាមផ្លូវចំណុចមុខផ្សារសាលាក្រៅក្នុងទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិននារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
លោក ឌឿន គឹមហឿន រស់នៅភ្នំព្រាលឃីស្ទឹងត្រង់ ស្រុកសាលាក្រៅបានអោយដឹងថា រថយន្តរបស់លោក ម៉ាក់ អ៊ីស៊ុយស៊ុយមួយបាំងកន្លះចង្កូតស្តាំ ផលិតឆ្នាំ២០១២ ពណ៌ទឹកប្រាក់ មានស្លាកលេខពណ៌ក្រហមចង្កូច BMC 3271ទិញពីគេរយះពេល២ទៅ៣ឆ្នាំហើយ ជិះជារៀងរាល់ថ្ងៃមិនដែលមានបញ្ហាអ្វីទេ។ចំណែកកាតគ្រីលោកបានយកទៅបញ្ចាំនៅមីក្រូហិរញវត្ថុបាត់ទៅហើយ។ លោកនូវតែអះអាងថា រថយន្តរបស់ខ្លួនមានឯកសារត្រឹមត្រូវ។ចំណែកមន្ត្រីគយបានអោយដឹងថា ខាងគយចល័តបានដឹកនាំកម្លាំងចំរុះចុះល្បាតក៏ប្រទះឃើញរថយន្តខាងលើសង្ស័យអត់ឯកសារពន្ធក៏បានសួរនាំ រួចរាល់ឃើញថារថយន្តនេះគ្មានពន្ធត្រឹមត្រូវ ទើបរិបអូសយកទៅស្នាក់ការ ដើម្បីអោយម្ចាស់ចូលខ្លួនទៅដោះស្រាយ។
មន្ត្រីគយចល័តបានបញ្ជាក់ថា បើខាងម្ចាស់អះអាងថា មានឯកសារសូមទៅដោះស្រាយនៅស្នាក់ការគយចល័តទៅចុះ៕