ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ណែនាំដល់កម្លាំងនគរបាល ត្រូវការពារគ្រប់ការចុះធ្វើសកម្មភាពរបស់គណបក្សនយោបាយ ក្នុងអំឡុងពេលចុះយុទ្ធនាការឃោសនា រហូតដល់ថ្ងៃបោះឆ្នោត
(បន្ទាយមានជ័យ)៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការ និងដាក់ទិសដៅការងារ កិច្ចការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ សាធារណៈក្នុងកិច្ចដំណើរការ រៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ–សង្កាត់ឆ្នាំ២០២២ ដល់លោក លោកស្រីស្នងការង នាយការិយាជំនាញ និងលោកអធិការនគរបាលក្រុង–ស្រុកទាំង៩ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវគោលការណែនាំ ដល់កម្លាំងនគរបាលទាំងអស់ ត្រូវការពារគ្រប់ការចុះធ្វើសកម្មភាពរបស់គណបក្សនយោបាយ ក្នុងអំឡុងពេលចុះយុទ្ធនាការឃោសនារកសម្លេងឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត ពិសេសទប់ស្កាត់បាតុភាពល្មើសដែលបង្កចលាចលសង្គម ឬបទល្មើសអសន្តិសុខ និងត្រូវរួមគ្នាទប់ស្កាត់រាល់ពត៌មានក្លែងក្លាយ។ទន្ទឹមនោះលោកក៏បានអំពាវនាវដល់កងកម្លាំងត្រូវមានសិលធម៌ និង គោរពច្បាប់ គោរពវិន័យកងកម្លាំងឲ្យបានល្អផងដែរ៕