លោកឧត្តមសេនីយ៍ទោ​ សិទ្ធិ ឡោះ ដឹកនាំ​កិច្ចប្រជុំព​ង្រឹងប​ច្ចេកទេស និង​ប្រសិទ្ធភាព​ការងារជំនាញ ដល់​កងក​ម្លាំងន​គរបាល​ក្រោម​ឱវាទ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការ​នៃស្នងការដ្ឋាន​គរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពង្រឹងបច្ចេកទេស និងប្រ​សិទ្ធភា​ពការងារជំនាញ និងការងារ​ចាំបាច់ផ្សេងៗ ដល់កម្លាំងន​គរបាលទូទាំងខេត្ត។

កិច្ចប្រជុំនេះ​ផ្តោតសំខាន់ៗពិភាក្សាលើរបៀបវារៈចំនួន០៣ រួមមាន៖ ១ការងារប្រតិកម្មរហ័ស ២ការងារសន្តិសុខសណ្តាប់ធ្នាប់​សាធារណៈ ៣ការងារសន្តិសុខជា​តិ និងកិច្ចការងារចាំបាច់ផ្សេងៗ។

ក្នុងនោះលោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដ​ល់កម្លាំងនគរ​បាល​គ្រប់ផ្នែក​ពាក់ព័ន្ធទាំង​អស់ ត្រូវយកចិត្តទុក​ដាក់ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់​ប្រភេទ ពិសេ​សបទល្មើ​សព្រហ្មទណ្ឌ ក្មេង​ទំនើង បន្តគ្រប់គ្រងចំ​ណូល/ចំណាក​ស្រុក ការស្នាក់​នៅរបស់ជនបរទេស និងពង្រឹង​ការផ្តល់សេវាសាធា​រណៈជូនប្រជាព​លរដ្ឋឲ្យបានល្អ។

លោកឧត្តមសេនីយ៍ទោស្នង​ការ បានដាក់ចេញ​ផែនការ​យ៉ាងម៉ឺងម៉ាត់ដល់គ្រប់បណ្តា នាយប៉ុស្តិ៍នគ​របាលរដ្ឋបាលឃុំ-​សង្កាត់ទាំងអស់ បើមានបទល្មើស​កើតឡើងញឹកញាប់ក្នុងមូលដ្ឋានរបស់ខ្លួន បង្ក្រាប​មិនបាន លោកនឹងដាក់ពិន័យដល់នាយប៉ុស្តិ៍រូបនោះ តាមបទវិន័យ​កងកម្លាំងនគរបាល​ជាតិផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *