ព័ត៌មានជាតិ

ថ្ងៃដំបូងនៃ​យុទ្ធនា​ការ​ឃោ​សនារ​កសម្លេង​ឆ្នោត ក្នុងខេ​ត្តប៉ៃ​លិននេះ ​មានតែ​គ​ណ​បក្សប្រ​ជាជន​កម្ពុជា​ទេ ដែល​បា​នបើ​កក្បួន​ដង្ហែរ​ឃោ​ស​នាទ្រង់ទ្រា​យធំជាង​ គណបក្សដ៏​ទៃទៀត

(ប៉ៃលិន)៖យុទ្ធនាការឃោសនាបោះឆ្នោត គឺជាសក្ខីភាព​បញ្ជាក់ឱ្យយើ​ងឃើញយ៉ាង​ច្បាស់នូវកា​រប្រកាន់ខ្ជាប់​គោលកា​រណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចា​ក់ឫស្ស​យ៉ាង​ជ្រៅនៅក្នុង​សង្គមកម្ពុជា និង​បាននាំមក​នូវសិទ្ធិសេរីភា​ពពេញលេញ​ទាំងផ្នែក​សង្គម សេដ្ឋកិច្ច និងនយោបាយ ដោ​យមិនប្រកាន់រើសអើង​ជាតិសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា និន្នាការនយោបាយ សំដៅ​ក​សាងសង្គមកម្ពុជាឱ្យមានភាពសុខដុម តាមគន្លងនីតិរដ្ឋ។ ឯកឧត្តមនា​យឧត្ត​មសេនីយ៍ អ៊ី ឈាន ជាប្រធា​នក្រុ​មការងាររាជរដ្ឋា​ភិបាលចុះជួយខេត្តប៉ៃលិន លើកឡើងបែបនេះក្នុង​ឱកា​សអញ្ជើ​ញ​ជាអធិបតីក្នុងពិធីបើ​កយុទ្ធនា​ការឃោសនាបោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណ​ត្តិទី​៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃ២១ ខែឧសភា ឆ្នាំ២០២២។

ថ្លែងទៅកាន់សមាជិក សមាជិកា​នៃអង្គពិធី ឯក​ឧត្តមនាយឧត្តមអ៊ី ឈាន​ បានថ្លែងអំណរគុណ និងវា​យ​តម្លៃខ្ពស់ចំពោះ​គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ដែលបា​នខិតខំអ​នុវត្តភារកិច្ចរបស់​ខ្លួនប្រកបដោ​យស្មារតីទទួល​ខុសត្រូវខ្ពស់ ដោ​យបានដាក់ចេញនូវផែនការរួម និងបង្កើតគ​ណៈកម្មការដឹកនាំ និងអនុគណៈកម្មការផ្សេងៗ សម្រាប់ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ។

ជាមួយគ្នានេះលោ​កជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន បានអានសារលិខិតរបស់​សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន ​សែន ប្រធានគ​ណបក្សប្រជាជនកម្ពុជា និងបានលើកឡើងថា កន្លងមក ថ្នាក់ដឹ​កនាំ និងមន្ត្រីគណ​បក្សយើងបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការ​បម្រើប្រជាពល​រដ្ឋដល់​មូលដ្ឋានយ៉ាងសកម្មលើគ្រប់វិស័យជាប់ជាប្រចាំ។ ដូច្នេះ យុទ្ធនាការឃោស​នាបោះឆ្នោតថ្ងៃ​នេះ គឺជាឱកា​សដ៏ប្រព្រៃសម្រាប់បងប្អូនយើងជាសកម្មជន និងឃោសនិកនៅតាមមូលដ្ឋាន ក្នុងការ​ផ្សព្វ​ផ្សាយ និងបញ្ជាក់ឱ្យកា​ន់តែច្បាស់អំពីសមិទ្ធផល ការប្តេជ្ញាចិត្ត និងទិសដៅការងារ ដែលយើង​ត្រូវបន្តអនុវត្តស្របតាមកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និង​ប្រជាជ​នកម្ពុជា។

ទន្ទឹមនោះដែរលោកជំទាវ ក៏បានលើកឡើងអំ​ពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលដឹកនាំ​ដោយ​គណបក្សប្រជាជនកម្ពុជា ជា​ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចបានរ​ហូតម​កដ​ល់ពេលនេះ ដែលបានធ្វើឱ្យប្រទេ​សជាតិមានការរីកច​ម្រើនឥតឈប់​ឈរលើគ្រប់​វិស័យគួរជា​ទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញទូទាំងប្រទេស។សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំម​កនូវ​ការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី រដ្ឋាភិបាលតែមួយ ប្រព័ន្ធតុលាការតែមួយ ក្រោមអធិបតេយ្យជាតិ ដែលមានបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលនេះ គឺជាសច្ចធ​ម៌ប្រវត្តិ​សាស្ត្រ សម្រាប់ជាតិ និងប្រជា​ជនកម្ពុជា ដែលមិន​ធ្លាប់មានក្នុងរយៈ​ពេ​លជាង​៥០០ឆ្នាំមកនេះ។

បើយោ​ងតាមរបាយការណ៍របស់ លោក ចេង ញ៉ាន់ ប្រធានគណៈក​ម្មាធិការរៀបចំការ​បោះឆ្នោត​ខេត្តប៉ៃលិន បានឱ្យដឹងថា នៅក្នុងខេ​ត្តមា​នគណបក្សនយោបាយចំនួន៥ មានគណបក្ស​ប្រជា​នកម្ពុជា គណ​បក្សភ្លើងទៀន គណបក្ស​ខ្មែររួបរួមជាតិ គណបក្សប្រជា​ធិបតេយ្យមូលដ្ឋាន និងគ​ណបក្ស​សញ្ជាតិកម្ពុជា មានកា​រិយាល័យបោះឆ្នោត ១១៨ការិយាល័យ និងមានអ្នកគ្រប់អា​យុបោះឆ្នោត ៤២២៦​២នាក់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button