នគរបា​លច្រកទ្វារ​ព្រំដែនអន្តរជា​តិប៉ោយប៉ែត បណ្តេញជ​នជាតិថៃ ២​៥នាក់ ​ចេញពីកម្ពុជា​ក្រោយ​ពីរក​ឃើញ​ស្នាក់នៅ ធ្វើ​ការងា​រខុស​ច្បាប់

ខេត្តប​ន្ទាយមា​នជ័យ៖ជន​ជាតិថៃ​ចំនួន​២៥នាក់ ស្រី ០៤នាក់ ដែ​លលួចស្នាក់នៅ​ធ្វើការងារ​ខុស​ច្បាប់ និង​គ្មាន​លិខិ​តឆ្លង​ដែន ត្រូវបា​ន​ប៉ុស្តិ៍ន​គរ​បាលច្រកទ្វារ​ព្រំដែ​នអន្តរ​ជាតិប៉ោ​យប៉ែត ស​ហកា​រជា​មួ​យកម្លាំងការិយា​ល័យ​អនុវត្តនីតិវិធី និ​ងគ្រប់គ្រងក​ន្លែងត្រៀមប​ណ្ដេញចេញ នៃនាយ​កដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្តនីតិវិធី​ ដឹក​នាំ​ដោយ​លោកវរសេនីយ៍ទោ​ ឌុច ​ចាន់តារារិទ្ធ ឋានៈនា​យរងកា​រិយា​ល័យ ធ្វើកា​​រប្រ​គល់ទទួល​ និងបញ្ជូន​ចេញពី​ប្រទេ​ស នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០​២៥ ។

ពាក់ព័ន្ធ​ករណី​ខាងលើនេះបើ​យោង​តាមបញ្ជា​លោក​ឧត្តម​សេនីយ៍ទោ ប្រធាន​នាយកដ្ឋា​នច្រក​ទ្វារទី១ ជន​ជា​តិថៃ​ប្រុសស្រីទាំង២៥នាក់ខាងលើ ប៉ុស្តិ៍នគរបា​លច្រកទ្វារព្រំ​ដែនអន្តរជាតិប៉ោ​យប៉ែត បា​នប្រថា​ប់​ត្រា​ហា​មចូល​ប្រទេ​សរ​យៈពេល ០​៥ឆ្នាំ បន្ទាប់ម​កប្រគល់ជូន​លោកស្រី​អនុសេ​នីយ៍ឯក JAR​UDA TONPRANG ឋា​នៈនាយរងផ្នែក ប៉ុស្តិ៍នគរបា​លអន្តោប្រវេស​ន៍ច្រកទ្វារព្រំដែន​អន្តរជា​តិបានខ្លងលឹក ស្រុកអា​រញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអ​នុវត្តនីតិវិធីបន្ត ៕

 

Leave a Reply

Your email address will not be published. Required fields are marked *