ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរមុខតំណែង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ
(ខេត្តតាកែវ)៖នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ មុខតំណែងថ្មី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ត្រូវបានផ្ទេរមុខតំណែងថ្មី មកជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវថ្មី។ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ផ្ទេរទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតថ្មី។ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រីប្រធានមន្ទីរជុំវិញអង្គភាពខេត្ត និងមន្ត្រីនគរបាលយុត្តិធម៌ លោក ស្រី អ្នកនាងកញ្ញា យ៉ាងច្រើនកោះករផងដែរ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងក្នុងឱកាសនោះថា ការប្រកាស ផ្ទេរមុខតំណែង នេះ គឺដើម្បី ពង្រឹងភាពយុត្តិធម៌ និងដោះស្រាយសំណុំរឿង ឱ្យទាន់ពេលជូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា និងសូមអរគុណដល់ថ្នាក់ដឹកនាំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំ កម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតី និងស្វែងរក វ៉ាក់សាំងការពារជំងឺ covid 19 ជូនដល់ប្រជាជននិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងព្រះរាជាណាចក្រកម្ពុជាយើងបានទាន់ពេលវេលា នឹងឆ្លងរួចផុតពីជំងឺកូវីដ19 ទាំងអស់គ្នាផងដែរ៕ដោយ ៖ លោក ផូង បញ្ញា