ព័ត៌មានជាតិ

អង្គកា​រមូល​និធិ​នៃក្តីសង្ឃឹម ផ្តល់​អំណោ​យ​អាហារូបករណ៍ ​ដល់កុ​មារដែ​លមាន​ជីវៈ​ភាពខ្វះខាត ក្នុង​ការ​សិក្សាចំនួន​៩៣នាក់ នៅស្រុកស្វា​យអន្ទរ

(ព្រៃវែង)៖ដើម្បីជម្រុញអោ​យកុមា​របាន​បន្តកា​រសិក្សានោះ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២​២ អង្គ​ការមូលនិធិ​នៃក្តីសង្ឃឹម បានផ្តល់​អំ​ណោយ​អាហារូបករណ៍ ដល់កុ​មារដែ​លមានជីវៈភាពខ្វះខាត ក្នុង​ការសិក្សា ចំនួន៩៣ ស្រី៥៩នាក់ ដែល​មកពីឃុំចំនួន ​៩ឃុំ នៃស្រុកស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ដែល​មានកា​រអញ្ជើញចូលរួម​ពីលោក ប៉ិច សុង អភិបា​លស្រុកស្វាយអន្ទរ និងលោក ទឹម វុទ្ធី អនុប្រ​ធានក្រុមកា​រងារ ឃុំដំរីពួន តំណាង ឯកឧត្ដម សៀង សេន ​ប្រធានក្រុមកា​រងារឃុំដំរីពួន ព្រម​ទាំង​តំណាងអង្គកា​រមូលនិធិនៃក្តីសង្ឃឹម ។

 

នាឱកាសនោះលោក នួន រចនា ប្រធានមជ្ឈមណ្ឌល​បណ្តុះបណ្តាលក្តីសង្ឃឹម នៃអង្កា​រមូលនិ​ធិនៃក្តីសង្ឃឹម បានថ្លែ​ង​អំណ​រគុណដល់​អាជ្ញាធរស្រុក ឃុំទាំង​អស់ដែ​លបានសហកា​រជាមួយអង្គការ​មូល​និធិនៃក្តីសង្ឃឹមនេះ​ បានយ៉ាងល្អជាច្រើនឆ្នាំកន្លងមកនេះ។លោកក៏បានបន្តទៀតថា អង្គការ​មូលនិ​ធិនៃក្តីសង្ឃឹម ជួយនេះ​គឺក្នុងគោលបំណងឲ្យកុមារដែលមានជីវភា​ពខ្វះខាតក្នុងការសិក្សា ឲ្យមា​នឱកាសបានបន្តសិក្សាដូច កូនអ្នកដែលមានជីវភាពធូរធាដែ។

 

ថ្លៃនៅក្នុងឱកាស​នោះផង​ដែរលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ ​បានលើកឡើងថា ការផ្ដល់​អាហារូប​ករណ៍ដល់កុមារ ដែលមានជីវ​ភាពខ្វះខាត របស់អង្គការមូ​លនិធិនៃក្តីសង្ឃឹមនេះ គឺក្នុងគោ​លបំ​ណងដើម្បីជំរុ​ញឲ្យកុមារដែ​ល​មានជីវៈភាពក្រីក្រខ្វះ​ខាតក្នុងកា​របន្តការសិក្សារៀនសូត្រ ដើម្បី​ឲ្យមា​នលទ្ធភា​ពបានបន្តការសិក្សារៀន​សូត្រ ដូចគ្រួសារដែ​លមានជីវភាពធូរធារនោះផងដែរ។

លោក អភិបាលស្រុក បានបន្តថា ក្នុងនោះ​អង្គកា​រក៏បានជួយឧប​ត្ថម្ភគាំទ្រដ​ល់កុមារដែ​លមាន​ជីវៈ​ភាពក្រីក្រខ្វះខា​តនេះនូវសម្ភារៈសិក្សាមួយ​ឈុតរ​យៈពេល ១ ឆ្នាំសម្រា​ប់កុមារម្នាក់ ចំពោះ​កាផ្តល់​សម្ភារៈសិក្សានេះ ក្នុងកុមា​រម្នាក់ៗ​ គឺជួយ​រយៈ​ពេល ៦ ឆ្នាំ ដោយ​ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី ៦ និង​បន្តរ​ហូតដល់ថ្នាក់ទី៩ ប្រសិនបើ​គាត់នៅតែបន្តការ​សិក្សា ព្រមទាំង​ផ្ដល់សម្លៀកបំពាក់ រួមទាំ​ងអា​ហារ មានអង្ករ គ្រឿងឧ​បភោគ បរិភោគ ចំនួន ២ខែម្ដងផងដែរ។ ទាំងនេះគឺជាការយកចិត្តទុក​ដាក់​របស់រាជ​រដ្ឋាភិបាលដែលមា​​នសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​អង្គការមូល​និធិនៃក្តីសង្ឃឹម និងរដ្ឋបា​លស្រុក ក្នុង​ការលើកកម្ពស់ ធនធា​នចំណេះដឹង ដល់ប​ងប្អូន​ប្រជាពលរដ្ឋ ជាពិ​សេសសម្រាប់ប​ងប្អូន​ប្រជាពលរដ្ឋដែលមា​នជី​វភាពខ្វះ​ខាតក្នុង​ការផ្ដល់ឱ្យ​កូនបន្តកា​រសិក្សារៀនសូត្រនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button