តំណាងគណបក្សនយោបាយ ត្រួតពិនិត្យលទ្ធផលបណ្តោះអាសន្ន និងកំណត់ចំនួនអាសនៈ
(បន្ទាយមានជ័យ)៖នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានធ្វើការបូកសរុបបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត ឯកឧត្តម សេក សុខុម ប្រធាន មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ និងអស់លោក លោកស្រី តំណាងគណបក្សនយោបាយទាំង១១ គណបក្យ។លទ្ធផលបណ្ដោះអាសន្ន និងការកំណត់អាសនៈសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានធ្វើការបោះឆ្នោតនាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មី២នេះសរុប ចំនួន ៦៧ឃុំ សង្កាត់ទូទាំងខេត្តបន្ទាយមានជ័យ។ជាអំពីលទ្ធផលបណ្ដោះអាសន្ន និងការកំណត់ចំនួនអាសនៈ ដែលគណបក្សនយោបាយ ទទួលបាន គឺគណបក្សដែលទទួលបានអាសនៈច្រើនជាងគេគឺគណបក្សប្រជាជនកម្ពុជា ត្រូវបានទទួលតំណែងជាមេឃុំឬចៅសង្កាត់ប្រឹក្សាឃុំសង្កាត់ទូទាំងខេត្តបន្ទាយមានជ័យសរុបចំនួន៦៧ឃុំសង្កាត់ បន្ទាប់មកគណបក្សភ្លើងទៀនជាប់លំដាប់ថ្នាក់លេខ២ ។
គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន ៤២៩ អាសនៈគណបក្សភ្លើងទៀនទទួល ៩៦អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន៧ អាសនៈ និងគណបក្សកម្ពុជានិយមទទួលបានចំនួន ១អាសនៈ ៕