វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាជាតិ អប់រំបណ្តុំបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោម ប្រធានបទ ” TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់
(បន្ទាយមានជ័យ)៖វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ មានវឌ្ឍនភាពកាន់តែច្រើន គុណភាពកាន់តែប្រសើរ។លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ ថ្លែងដូច្នេះក្នុងទិវាជាតិ អប់រំបណ្តុំបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ” TVET បង្កើនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់ “នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យនេះ នាផ្លូវជាតិលេខ៥ ភូមិគាបសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។
លោកស្រី សំរឹទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា: វិទ្យាស្ថាននេះ មានប្រវត្តិជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ: ផ្នែកសិប្បកម្ម សេវាកម្ម កសិកម្ម របស់អង្គការពលកម្មអន្តរជាតិ កាត់បន្ថយភាពក្រីក្រ ឧបត្ថម្ភដោយអង្គការUNDP-CARERE. ILO ONEST. GIZ ។តមកវាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជននិងកីឡានិងពីឆ្នាំ២០០៤–១៨ មកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:វិញ ។ហើយនៅឆ្នាំ២០១៩ ក៏ត្រូវរាជរដ្ឋាភិបាលតម្លើងជាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ហើយមានមន្ត្រីនិងគ្រូបច្ចេកទេស២៧នាក់ មានដេប៉ាតឺម៉ង់៥ និងការិយាល័យ៣ ។ហើយការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:មាន៥កម្រឹត មានជំនាញគោល៥ គឺវិស្វកម្មអគ្គីសនី វិទ្យាសាស្ត្រកុំព្យួទ័រ វិស្វកម្មមេកានិចរថយន្ត វិស្វកម្មសំណង់ស៊ីវិល វេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសត្វ ។និងបន្តពង្រីកជំនាញគោលស្របតាមតម្រូវការទីផ្សារការងារ ធនធាននិងការវិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនាបច្ចុប្បន្ននិងអនាគត ។
លោកស្រី សំរឹទ្ធ សូរ្យជាតិ បន្តថា :បច្ចុប្បន្នភាពនេះ វិទ្យាស្ថានបានទទួលការឧបត្ថម្ភ .គាំទ្រពីរាជរដ្ឋាភិបាលតាមរយ:ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងពីដៃគូទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន សហគ្រាស អង្គការ សមាគមជាតិ អន្តរជាតិ មានវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យា(NPIC) សាលាជាតិបណ្តុះបណ្តាលបច្ចេកទេស ((NTTI) ជាមួយអង្គការសហប្រតិបត្តិការអាល្លឺម៉ង់ស្វីស(GIZ) , ADB ,សាកលវិទ្យាល័យបច្ចេកទេស និងវិជ្ជាជីវ:អ៊ីចូវ ប្រទេសចិនជាដើម ។ហើយក៏ទទួលបានការបំពាក់សម្ភារ:បរិធានបម្រើការងារបណ្តុះបណ្តាលកាន់តែច្រើន ចំគោលដៅនិងមានប្រសិទ្ធភាព ។
លោកអនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ខេត្តបន្ទាយមានជ័យបានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងឱកាសទិវាជាតិ អប់រំបណ្តុំបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ” TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់ “។
សារលិខិតនិងប្រសាសន៍លោកអោម ចន្ថា អភិបាល រងខេត្តបន្ទាយមានជ័យបានកត់សម្គាល់ថា: ការប្រារព្វពិធីនេះឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបច្ចេកទេសនិងវិជ្ជាជីវ: និងការ ផ្សព្វផ្សាយ ។ជាពិសេសជម្រុញការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ប្រសិទ្ធភាព ដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស។ហើយឱកាសការងារ ជាកាលានុវត្តភាពដ៏ប្រសិទ្ធភាព ឈានទៅរកនូវការកាត់បន្ថយភាពក្រីក្រ និងលើក កម្ពស់កម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋប្រកប ដោយចីរភាព៕