ព័ត៌មានជាតិ

លោកជំទាវបាន ស្រីមុំ ផ្តល់ម៉ូតូអគ្គិសនីដល់ជនពិការ ដែលដើររើសអេចាយចិញ្ចឹមជីវិត

(ប៉ៃលិន):ដោយឃើញបុរសពិការជើងម្នាក់ក្រីក្រ ជិះរទេះប្រើដៃធាកើ ដើររើសអេតចាយតាមថ្នល់មើលទៅគួរឲ្យអាណិតទើបលោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន រួមជាមួយលោកសេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិននិងក្រុមការងារ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានផ្តល់ម៉ូតូអគ្គីសនីមួយគ្រឿងតំលៃជិត៨០០ដុល្លា ជូនដល់លោក ប្រុស ទូចវណ្ណា រស់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលជាជនពិការ ដើម្បីជួយសម្រួលទុក្ខលំបាកក្នុងការធ្វើដំណើរចល័ត ប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ជាមួយគ្នាលោកទូច វណ្ណា បានរីករាយសប្បាយចិត្ត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវអភិបាលខេត្តប៉ៃលិន និងក្រុមការងារដែលបានផ្តល់ម៉ូតូអគ្គីសនីនេះ។

លោកក៏សូនបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោកពិសេសលោកយាយយ៉ាតសូមជួយថែរក្សាលោកជំទាវ និងក្រុមគ្រួសារមានសុខភាពល្អអាយុយឺនយូរ ជោគជ័យគ្រប់ភារកិច្ច៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button