ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវកងរាជឣាវុធហត្ថ ចាប់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានកងរាជអា​វុធហត្ថ​ក្រុងសិ​រីសោ​ភ័ណ ដឹកនាំដោ​យលោកវរសេនី​យ៍ត្រី សុខ ឡេង មេបញ្ជាការមូ​លដ្ឋានកងរា​ជ​អាវុធហត្ថក្រុង បានធ្វើប្រតិ​បត្តិការបង្រ្កាបករ​ណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ដោយ​ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំ​នួន០៥​នាក់ ១ឈ្មោះ ដួង សុខា ភេទប្រុស អាយុ២​៩ឆ្នាំ មុខរបរគ្មានទីកន្លែងបច្ចុប្បន្នស្នាក់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ​ភ័ណ(ជួញដូរ និងប្រើប្រាស់), ឈ្មោះ ហាង សារ៉ូន ហៅ មុំ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នស្នាក់​នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់), ឈ្មោះ ផន បូណាន ហៅ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ឆ្នាំ បច្ចុប្បន្នស្នាក់នៅវត្តបរមសាលព្រឹក្ស (វត្តភ្នំស្វាយ​) ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ(ប្រើប្រាស់), ឈ្មោះ គង់ បញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅវត្តបរមសាលព្រឹក្ស (វត្តភ្នំស្វាយ)(ប្រើប្រា​ស់), ឈ្មោះ ស៊ិម បារាំង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅវត្តបរមសាលព្រឹក្ស (វត្តភ្នំស្វាយ) (ប្រើប្រាស់)

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រម​ទាំងចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៩កូនថង់កិប ទម្ងន់ ១៣,៧២ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ផ្លាកលេខ បាត់ដំបង 1B-2316, ទូរសព្ទ ចំនួន០៣គ្រឿង, រួមទាំងថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារៈ​ប្រើប្រាស់​គ្រឿនញៀនមួយចំនួន ហើយនាំមក​កាន់មូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងសិរីសោភ័​ណដើម្បីចាត់​ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បានឆ្លើយ​សារភាពថា ពួកខ្លួនពិតជា​បានលក់និងប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀនពិត​ប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរា​ជអាវុធហត្ថក្រុងក​សាងសំណុំរឿង​បញ្ជូនទៅ​កាន់បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្តចា​ត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីអនុវត្តតា​មនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *