មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីក្រោមឱវ៉ាតក្នុងការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល និងដាក់ផែនការដល់កម្លាំងកងរាជអាវុធហត្ថទាំងអស់ ដែលត្រូវចុះតាមគោលដៅដែលបានកំណត់តាមផែនការ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីទិវាមច្ឆជាតិ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចអាងត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងអាវុធហត្ថទាំងអស់ ត្រូវការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងទិវាមច្ឆជាតិ ១ កក្កដា នាពេលខាងមុននេះ រួមនឹងប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យបានម៉ត់ចត់បំផុត មិនត្រឹមតែប៉ុណ្ណោះ ។លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានណែនាំបន្ថែមដល់កងកម្លាំង ត្រូវអនុវត្តតាមតួនាទី–ភារកិច្ច និងគោរពវិន័យ បទបញ្ជា សំដៅធ្វេីយ៉ាងណាការពារសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋមកចូលរួមឱ្យបានម៉ឺងមាត់បំផុតផងដែរ ៕