ព័ត៌មានជាតិ

គណបក្សប្រ​ជាជនកម្ពុជា ខេត្តប៉ៃលិន ប្រារព្ធមិទ្ទីញខួប​អនុស្សារីយ៍​លើកទី៧១ ថ្ងៃបង្កើតគណ​បក្សប្រ​ជា​ជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២

(ប៉ៃលិន)៖គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បាន​ប្រារព្ធមិទ្ទីញខួបអនុស្សារីយ៍លើកទី៧១ ថ្ងៃបង្កើតគ​ណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥​១២​៨ មិថុនា ២០២២) នៅមន្ទីរបក្សខេត្ត ក្រោមអធិបតីភាពឯកឧត្ដម អ៊ី​ ឈាន សមាជិកគ​ណៈក​ម្មាធិ​ការកណ្តាលគណបក្សប្រជាជនកម្ពុជា លោកជំទាវ បាន ស្រីមុំ ប្រធានគណប​ក្សប្រជាជន​កម្ពុជាខេត្តប៉ៃលិន ព្រមទាំងសមាជិក សមាជិកា គណៈ​កម្មាធិការគណបក្សមូលដ្ឋាន គណៈ​កម្មាធិ​ការសាខាបក្ស ស្ថាប័ន មន្ទីរអង្គភាពនា​នា គណៈកម្មាធិការ គណបក្សក្រុង សង្កាត់ ព្រមទាំង​សកម្មជ​នអ្នកគាំទ្រគណបក្ស យុវជនគណបក្សគ្រប់ជាន់ថ្នាក់ ។

នៅក្នុងសុន្ទរកថារបស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រ​ជាជន​កម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា ​អានដោយ លោក​ជំទាវ បាន ស្រីមុំ រំលេ​ចឱ្យដឹងថា គ​ណបក្សប្រជាជនកម្ពុជា បានប្រ​កាន់ខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគ​ណ​បក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ហើយបាន​ស្វែងរកសន្តិភា​ពគ្រប់ជ្រុងជ្រោយ ព្រមទាំងសម្រេចបាន​នូវសមិទ្ធផលធំៗរាប់មិនអស់ជូនជាតិ មាតុភូមិ ជាទីស្នេហា​របស់យើងទាំងអស់គ្នា ។

គណបក្សប្រ​ជាជនកម្ពុជា បានបង្ហាញថា ចាប់តាំង​ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់​ខ្ជាប់​ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួម​សុខរួមទុក្ខជា​មួយប្រជាជន ពុះពា​រជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯក​រាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ។

ឯកឧត្ដម អ៊ី ឈាន បានមានប្រសាសន៍​ថា​៖តាមរយៈភាពជោគជ័យក្នុងការបោះ​ឆ្នោតជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ កន្លងមកថ្មីៗនេះ បានបង្ហាញឱ្យឃើញថា គណបក្ស​ប្រជាជន​កម្ពុជា គឺជាគណបក្ស ដែលមា​នភាពចាស់ទុំ​ខាង​នយោបា​យ មាន​គោលនយោបាយ និង​យុទ្ធ​សាស្ត្រដឹកនាំប្រកបដោយឧត្តមគតិដ៏ខ្ពង់ខ្ពស់ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។

ជាក់​ស្ដែងក្នុង​តួនាទីជាស្នូលដឹ​កនាំ នៃរាជរដ្ឋាភិ​បាល គណបក្ស បាន​នាំមកជូនប្រទេសជាតិ និងប្រ​ជា​ជន​នូវសុខសន្តិភាព​យ៉ាងពេញលេញ មានការឯ​កភាពជាតិ ឯកភាពទឹកដី ការពារបាន​ខឿនឯ​ករាជ្យជាតិ បូរណភាពទឹ​កដីអធិបតេយ្យភាពជាតិ និងលើក​កម្ពស់កិត្យានុភាពជាតិលើឆាកអន្តជាតិ ព្រមទាំង​បានស្ដារកសាងខឿនសេដ្ឋកិច្ច​សង្គមរឹងមាំ រក្សាបានលំនឹងកំណើ​នសេដ្ឋកិច្ចជាតិ ដែល​មានភាពធន់នឹងវិបត្តិ និងធ្វើឲ្យអត្រាភាពក្រីក្រកាន់តែថ​យចុះទាបពីមួយឆ្នាំ ទៅមួយឆ្នាំជាបន្តបន្ទាប់ ។

ម្យ៉ាងវិញ​ទៀតគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេ​សកម្ពុជាក្លាយជាប្រ​ទេសដែលប្រកា​ន់ខ្ជា​ប់នូវលទ្ធិប្រជាធិ​បតេយ្យ សេរីពហុបក្ស ដែលមានគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត ជាស្ថាប័នឯករាជ្យ បានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ ដោយមានការចូលរួម​ពីគណបក្សន​យោ​បាយជាច្រើនឈរឈ្មោះប្រកួតប្រជែងប្រកបដោយសមធម៌ តាមអាណត្តិ ដែលបានកំណត់​ដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោត ។

ដើម្បីឆ្លុះបញ្ចាំងនូវឆន្ទៈ​គាំទ្រដ៏មោះមុតចំពោះគណបក្សប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ដែលជាង ៤ ទសវត្សរ៍ក​ន្លងមក រហូតដល់បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា បានដើរតួនា​ទីជាស្នូលដឹក​នាំប្រទេស​ជាតិ សម្រេចបានភារកិច្ច ជាប្រវត្តិសាស្ត្រ ចាប់តាំងពីរំដោះប្រទេសជាតិ និងបានបន្ត​បេសកកម្មរ​បស់ខ្លួនឆ្លងកាត់ឧបសគ្គ និងការលំបាកសព្វបែបយ៉ាងរហូតមានការឯកភាពជាតិ ឯកភាព​ទឹកដីតាមនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគ​ណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាំមកនូវសុខសន្តិភាព គ្របដណ្តប់លើ​ផ្ទៃប្រទេសទាំងមូល។

ដែលទាំងអស់នេះ គឺ​ជាមនុញ្ញផលដ៏វិសេសវិសាលនៃកម្លាំងមហាសាមគ្គីរបស់កម្លាំងមហាជន ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលជា​និច្ចកាល​គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់​នូវប្រពៃណីរួមសុខរួមទុក្ខជា​មួយប្រជាជន​គ្រប់កា​លៈទេសៈ ពុះពារធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីជាតិនិងប្រជាជន ។

មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមរឹងមាំ មាន គណបក្សប្រជា​ជនកម្ពុជា គឺមានការអភិវឌ្ឍ ការលើកកម្ពស់ជីវភាព​រស់នៅរបស់ប្រជាជនឱ្យ​ប្រសើរឡើងជាលំដាប់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button