កងពលតូចថ្មើរជើងលេខ៥១ ប្រមូលផលដំឡូងមី ជាង២០០តោន លក់ទៅទីផ្សារ
(បន្ទាយមានជ័យ)៖នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានប្រមូលផលមើមដំឡូងមី ដែលដាំដុះក្នុងអង្គភាពចំនួន១១ហិកតា លក់សរុបចំនួន ២០៧តោន។
ក្រៅពីអនុវត្តភារកិច្ចស្នូលរបស់អង្គភាព បានជំរុញឲ្យកងទ័ពនិងគ្រួសារ បណ្តាអង្គភាពចំណុះ បន្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ជាពិសេសការដាំដំឡូងមី កុំទុកដីទំនេរចោល ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ព គ្រួសារយោធិនដែលមានជីវភាពខ្វះខាត សន្សំថវិកាកសាងអង្គភាព និងជួយគ្រួសារយោធិនជួបការលំបាក។
សូមបញ្ជាក់ផងដែរថា អង្គភាពក្រៅពីដាំដំណាំដំឡូងមី ធ្វើការដាំដំណាំច្រើនមុខទៀតដូចជា ចេក ស្វាយ ខ្នុរ ដូង អំពៅ ទាប ជាដំណាំយុទ្ធសាស្រ្ត។
ជាការកត់សម្គាល់ កងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ចេញបេសកម្ម ប្រតិបត្តិការការពារទប់ស្កាត់ ឆ្លងជំងឺកូវីដ–១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ក្នុងខេត្តបន្ទាយមានជ័យ ក៏ដោយ នៅតែកម្លាំងនៅខាងក្រោយក្នុងទីបញ្ជាការត្រៀមកម្លាំងអន្តរាគមន៍ និងបន្តបង្កបង្កើនផល ចិញ្ចឹមសត្វ ជាពិសេសការដាំដំឡូងមីដីក្នុងអង្គភាព៕