ហែលទឹកទៅយកស្បែកជើងអណ្តែត ក្នុងស្រះលង់ទឹកស្លាប់យ៉ាងអាណោចអធម៌
(បន្ទាយមានេជ័យ)៖បុរសម្នាក់បានបាត់បង់ជីវិត ក្រោយពីហែលទៅយកស្បែកជើង របស់ខ្លួនដែលអណ្តែតក្នុងស្រះ។ហេតុការណ៍ដែលបង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុច ស្រះធំខាងជើងភូមិវត្តចាស់ ចម្ងាយប្រហែល៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិវត្តចាស់ ឃុំថ្មពួកស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ ឃិត ស្រឹម ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ទៀតថា៖បើតាមការបំភ្លឺពីឈ្មោះមី សោន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិជាមួយគ្នា បានរៀបរាប់ថា នៅមុនពេលកើតហេតុវេលាម៉ោង ០៥និង៣០នាទី ពេលគាត់និងជនរងគ្រោះ ត្រឡប់មកពីចំការវិញបាននាំគ្នាចុះងូតទឹកស្រះ ពេលនោះស្បែកជើងរបស់ជនរងគ្រោះបានអណ្ដែតចូលទៅក្នុងទឹកស្រះ ហើយជនរងគ្រោះក៏បានហែលទៅយកស្បែកជើងនោះមកវិញ ពេលយកបានហែលត្រឡប់មកវិញ ក៏ស្រាប់តែលង់ទឹកលិចទៅក្នុងទឹកស្រះ ពេលនោះគាត់មិនហ៊ានចុះទៅជួយទេ ក៏រត់មកហៅអ្នកភូមិឲ្យទៅជួយ លុះរហូតដល់ម៉ោង០៦និង១៣នាទីយប់ថ្ងៃដដែល ទើបរាវរកជនរងគ្រោះឃើញ ហើយបានបញ្ជូនទៅជួយសង្រ្គោះដែរ តែជនរងគ្រោះបានស្លាប់។
លោក វរសេនីយ៍ទោឈឿន គឹមឈុន បានបញ្ជាក់បន្ថែមថា៖ ក្នុងករណីនេះក្រោយពីបានទទួលព័ត៍មានភ្លាម យើងបានទៅដល់កន្លែងកើតហេតុ បង្កើតគណះកម្មការធ្វើការពិនិត្យសព ពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធលើករណីឃាតកម្មទេ បើយោងតាមការសន្និដ្ឋានរបស់គ្រូពេទ្យជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។សពបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕