ព័ត៌មានជាតិ

មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ ត្រួតពិនិត្យ និងប្រគល់ភារកិច្ច ដល់​កងកម្លាំង​អន្តរាគមន៍សម្រាប់ជួ​យសង្គ្រោះ គ្រោះមហន្តរា​យផ្សេងៗដែ​លកើតមាន​ឡើងក្នុង​ភូមិ​សាស្រ្ត​ខេត្ត​បន្ទាយ​មានជ័យ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពលតូច​ថ្មើរជើង​លេខ​៥១ ថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញត្រួតពិនិត្យ និងប្រគល់​ភារកិច្ចសំ​ខាន់ៗ​មួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ ដើម្បី​ត្រៀមអន្តរា​គមន៍ជួយ​សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយមហន្តរាយផ្សេងៗ ពិសេសគ្រោះ​ទឹកជំនន់ដែល​អាចកើតមាន​ឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានផ្សព្វផ្សាយអំពីស្ថានភាពធាតុអាកាស​ដែលបានកើតមានឡើង​ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃនេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរ​គុណដ៏​ជ្រាលជ្រៅ​ជាទីបំផុតចំ​ពោះថ្នាក់ដឹកនាំ នឹងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់កងពល​តូចថ្មើរជើងលេខ៥១ ដែលបានប្រុងប្រៀបកងកម្លាំងមធ្យោបាយ និងសម្ភារ តាមផែនការ ដើម្បីរង់​ចាំអនុវត្តតាមបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន ។

លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានប្រគល់ភារកិច្ចសំខាន់ៗមួ​យចំនួនដល់កង​កម្លាំងអន្តរាគម​ន៍​ទាំងអស់ត្រូវត្រៀមខ្លួន ត្រៀមមធ្យោបាយ និងសម្ភារ តាមផែនការ ដើម្បីធានា​អនុវត្តតាមបទបញ្ជារ​បស់ថ្នាក់លើក្នុងការបម្រើប្រជាជនឲ្យទាន់ពេលវេលា។

ក្នុងឱកាសនោះ លោកមេបញ្ជាការរងនាយសេនាធិការ កងពល បានអប់រំផ្សព្វផ្សា​យសភា​ពការណ៍​ថ្មីៗ ដល់កងកម្លាំងទាំងអស់បន្តប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុ​វត្តឲ្យ​បានខ្ជាប់ខ្ជួនតាមវិធានការ ៣ការពារនិង ៣កុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button