ព័ត៌មានជាតិ

មេបញ្ជាការ កងពល​តូចថ្មើរជើងលេខ៥១ ​ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យ ការងា​រប្រុង​ប្រៀប បិទ និ​ងបើកវគ្គហ្វឹកហ្វឺន របស់អង្គភា​ពចំណុះកងពល

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃអង្គារ ៦ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការងារប្រុងប្រៀប បិទវគ្គ ហ្វឹកហ្វឺន ពង្រឹង វរ សេនាតូចថ្មើរជើងលេខ៥១៣ ,វគ្គបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាគុន កងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនទូទៅនៅហ្នឹងកន្លែង អង្គភាពទីបញ្ជាការកងពល និង វរសេនាតូចថ្មើរជើង​លេខ៥​១៤ នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិកា​ររង កងពល នាយការិយាល័យ ផ្នែកជំនាញ មេបញ្ជាការ កងអនុសេនាធំចំណុះទីបញ្ជាការកងពល និងមេបញ្ជាការ វរសេនាតូចថ្មើរជើងទាំង៤។

មានប្រសាសន៍ បើកអង្គប្រជុំ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា ការងារប្រុង​ប្រៀបរៀប​ចំពិធីបិទ និងបើ​កវគ្កហ្វឹកហ្វឺននេះគឺតាមផែនការដែលថ្នាក់លើប្រគល់ជូន ដើម្បីបន្តពង្រឹងស​មត្ថ​ភាព ដល់យោ​ធិនឲ្យបានជាប្រចាំ ធានាបានូវ ភារកិច្ចការពារបូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខស​ណ្តាប់ធ្នាប់សង្គម។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានគូសបញ្ជាក់ថា ក្នុងឱកាសប្រទេសមានសុខសន្តិភាព ស្ថិរភាពន​យោបាយ គឺជាឱកាសមាស សម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺន បំប៉នជំនាញ យុទ្ធវិធីបណ្តុះឆន្ទៈមន​ស្សិកា ស្នេហាជាតិ ក្នុងកិច្ចការពារជាតិមាតុភូមិ និងប្រជាជន ។ពិសេសកងកម្លាំងដែលហ្វឹកហ្វឺន ត្រូវត្រៀម​អន្តរាគមន៌ ទាំងកម្លាំង មធ្យោបាយ និងសម្ភារ តាមផែនការ ដើម្បីធានាចេ​ញប្រតិបត្តិការ​ជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ក្នុងភូមិសាស្រ្ត ទទួលខុសត្រូវ បានទាន់ពេលវេលា។

ក្នុងឱកាសនោះ​ដែរ លោកមេបញ្ជាកា​រកងពល បានអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់កង​កម្លាំង​ទាំងអស់បន្តប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យ​បានខ្ជាប់​ខ្ជួនតាម​វិធានការ ៣ការពារ និង៣កុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button