លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ចែកជូនដល់កុមារកំព្រា វិសាខានៃក្តីសង្ឃឹម
(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង លោក ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត លោក សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី មានដូចជា គ្រឿងឧបភោគ បរិភោគ និងថវិកា ចែកជូនដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹម វត្តខ្ចាស់ ស្ថិតនៅក្នុងភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម និងលោកជំទាវ ចំពោះក្មួយៗកុមារកំព្រាទាំងអស់ និងសូមអំពាវនាវ ដល់ក្មួយៗ ពេលសិក្សាត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ជាកូនល្អ សិស្សល្អ និងជាក្មេងល្អសម្រាប់សង្គម ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមឱ្យលោកគ្រូអ្នកគ្រូ ម៉ែដោះ និងក្មួយៗត្រូវបន្តអនុវត្តវិធានការសុខាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជំងឺកូវីដ១៩ ផងដែរ។
អំណោយដែលត្រូវចែកជូនដល់កុមារកំព្រារួមមានៈ
១– អង្ករ ចំនួន ៥០ ការ៉ុង ស្មើនិង ២,៥០០គីឡូ
២– មី ចំនួន ២០០ កេសធំ (២,៤០០កេសតូច)
៣– ទឹកសុទ្ឋវីតាល់ ចំនួន ២០០ កេស
៤– ទឹកដោះគោ ចំនួន ៥០ កេស
៥– ទឹកសណ្តែក ចំនួន ៥០ កេស
៦– ថវិកា ចំនួន ១០០០ ដុល្លារ(មួយពាន់ដុល្លារ)ផងដែរ៕