ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ល្បែងស៊ី​សងជ​ល់មា​​ន់តា​មអន​ឡាញ(ទូរ​ទស្សន៍) កំពុងបើក​ឲ្យ​យ៉ាងគក្រើក នៅភូមិពញ្ញាលឺ ឃុំប្រាំ​បីមុំ ស្រុ​ក​ទ្រាំង សង្ស័យ​ជាប្រភពនៃជំណូលរបស់អាជ្ញាធមូលដ្ឋានហើយមើលទៅ​ បានជាមិនឃើញ​ចុះបង្ក្រាប ទោះជារាយការណ៍ជូនជាច្រើនដងយ៉ាណាក្តី

ខេត្តតាកែវ៖យោ​ងតាមច្បាប់​ស្តីអំពី​កា​របង្ក្រាប​ល្បែង​ស៊ីសងជំពូក១ មាត្រា​១ ត្រូវហា​ម​ឃាត់​ជាដាច់​​ខាត​ការ​លេង​ល្បែងស៊ីសងគ្រប់ប្រ​ភេទ នៅគ្រប់​ទី​កន្លែងទូទាំងព្រះរាជា​ណាច​ក្រកម្ពុជា ,ជំពូក៣​ មាត្រា​៤ ជនណាលេ​ងល្បែងស៊ីសង​ ជន​នោះ​ត្រូវផ្តន្ទាទោសពិន័យ​ជាប្រាក់ឬ​ដាក់​គុក។ក្នុង​ជំពូក​ដដែរ មា​ត្រា១​១ ជនណាដែ​លចេញមុខ​ការពា​រវង់​ល្បែងស៊ីសង​ឬ​បនល្បែង​ស៊ី​សងគ្រប់ប្រភេទ​នៅទី​ណាក៏​ដោយ​ត្រូវផ្តន្ទាទោស​ដាក់គុកពី១ឆ្នាំ ដល់៥​ឆ្នាំទៀតផង ដោយឡែកសម្រាប់​នៅក្នុង​ទឹកដី​ស្រុកទ្រាំង ស្ថិត​នៅភូមិពញ្ញាលឺ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ល្បែងស៊ីសងប្រ​ភេទជ​ល់មា​​ន់តា​មអន​ឡាញ(ទូរ​ទស្សន៍) កំពុង​បើក​ឲ្យ​ដំណើរការបាន​ដោយ​រ​លូន មិនឃើញអាជ្ញាធរមូលដ្ឋានចុះ​ធ្វើការណែនាំឬបង្ក្រាបទាល់តែសោះ ទោះបី​ប្រជាពលរដ្ឋ និងអ្នក​សារព័ត៌​មានរាយការណ៍ជូ​នជា​ច្រើន​លើក​ច្រើន​សារមកហើយក្តី។ទាំងនេះហើយជាហេតុធ្វើ​ឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យ​ថា ប្រហែលជាល្បែងស៊ីសង​ទាំងនេះជាប្រភពនៃជំណូលរបស់ពួកគាត់ហើយមើលទៅ បានជារាយការ​ជូនជាច្រើនដងបានត្រឹមតែថា ចាំដាក់​កម្លាំងចុះទៅមើល និងទាល់តែមានគោលការណ៍ពី​ថ្នាក់លើ​។​​​

ពាក់ព័ន្ធបញ្ហាខាងលើនេះដែរលោ​កនាយប៉ុស្តិ៍នគរបា​លឃុំប្រាំបីមុំ បានប្រាប់ភ្នាក់ងារយើង​តាមទូរ​ស័ព្ទនាថ្ងៃទី២​៤ ខែកក្កដា ឆ្នាំ២០២២ ​ថា​ «ចាំលោក​ឲ្យកូនចៅចុះទៅមើល ក្រោយមក​ទៀត​លោក​ឆ្លើយ​ថា ទាល់តែមានគោលការណ៍ពីថ្នាក់លើ»។ដោយឡែកលោកអធិការ ស្រុកទ្រាំង «ឆ្លើយបា​នត្រឹម​តែបាតៗ​ ចាំ​ឲ្យកូនចៅ​ចុះទៅ​មើល តែរហូតមក​ដល់ល្ងាច​ថ្ងៃទី២៥ ខែកក្កដា ទី​តាំងខាង​លើនៅ​តែ​បន្ត​បើក​​ឲ្យលេង​យ៉ាងរលូនដដែល។​ដូច្នេះស្នើ​ឲ្យស្នងការនគរបាលខេត្តតាកែវ លោកឧត្ត​មសេនីយ៍​ទោ ឈាង ផាន់ណារ៉ា មានវិធានការនិងដាក់ការស៊ើបអង្គេតទៅលើលោកអធិការនគ​របាល ស្រុក​ទ្រាំង និងមេប៉ុស្តិ៍នគរបាល​ប្រាំបីមុំ ផងទាន ដើម្បី​ឲ្យស្របទៅតាមច្បាប់ស្តីអំពី​កា​របង្ក្រាប​ល្បែង​ស៊ីសង នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង​ឲ្យស្របតាមគោលនយោបាយ​ភូមិ/ឃុំ​មានសុវត្ថិភាពដែលប្រមុខថ្នាក់ដឹកនាំដាក់ចេញ​ឲ្យអនុវត្ត។ព្រោះថាចោ​លួច ចោប្លន់​ អំពើ​ចោរកម្ម អំពើ​ហឹង្សាក្នុង​គ្រួសា​រ និង​បទល្មើស​ជួញដូរ និ​ង​ប្រើ​ប្រាសគ្រឿងញៀន ​ពលរដ្ឋខ្លះ​លក់​អស់ទ្រព្យស​ម្បត្តិ ដីធ្លី ​ព្រមទាំ​ងជំពា​ក់បំណុ​លគេជុំទិស​ បង្ក​ជា​បញ្ហាអ​សន្តិសុខ​សង្គម​ជា​ដើម ​សិទ្ធ​សឹងផ្តើមចេ​ញពីកា​រចាញ់ល្បែងស៊ី​សងនេះឯង​ ៕ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button