គរបាលការពារព្រំដែនគោកលេខ៨១៥ និងយោធា ទប់ស្កាត់ពលរដ្ឋខ្មែរបានចំនួន២១នាក់ ខណៈបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តន៍យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ នាថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២២ វេលាម៉ោង២៣ និង២០នាទី កម្លាំងប៉ុស្តិ៍ដើមត្រសេក ដឹកនាំដោយលោក វរសេនីយ៍ត្រី ណុប អឿន នាយប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ ដឹកនាំដោយលោក វរសេនីយ៍ត្រី ជា រិទ្ធ មេបញ្ជាការកងអនុសេនាធំ បានធ្វើទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ បានចំនួន ២១នាក់ ក្នុងនោះមានស្រី០៩នាក់ កុមា០១នាក់ ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បើតាមការសួរនាំរបស់កម្លាំងសមត្ថកិច្ច ពួកគាត់មកពីខេត្តចំនួន ០៤រួមមាន៖
១.ខេត្តបន្ទាយមានជ័យចំនួន ១៤នាក់
២.ខេត្តកំពង់ចាម ចំនួន ០៣នាក់
៣.ខេត្តក្រចេះ ចំនួន ០២នាក់
៤.ខេត្តកំពត ចំនួន ០២នាក់ ។ បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕