ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃ​លិន ​ចុះ​ពិនិត្យតា​មដង​ផ្លូវ ដើម្បីកែសម្រួល​សោភ័ណ​ភាពទីក្រុង

(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន​ កាលពី​ព្រលប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការ​ងារ​និងមន្ត្រីក្រោម​ឱវ៉ាតចុះពិ​និត្យតាម​ដងផ្លូវនានា ក្នុងខេត្ត ពិសេសទីប្រជុំជ​នដែលមា​នតូបដា​ក់តាំងលក់ដូរ ម្ហូបអាហារ ឬទំនិញផ្សេងៗ នៅដងផ្លូវពេលរាត្រី។

ជាមួ​យនិង​ការចុះពិនិត្យនេះដែរ លោកជំទាវអភិបាល​ខេត្តប៉ៃលិន បានថ្លែងរំលឹក​ដល់មន្រ្តីជំ​នាញ​ការងា​រគ្រប់ផ្នែក ត្រូវយ​កចិត្ត​ទុកដាក់ជាប្រចាំ រៀបចំឲ្យមា​នសោភ័ណ​ភាពស្រស់ស្អាត និងមាន​របៀបរៀ​បរយ ដែលជាការបង្កើតបាន​នូវបរិស្ថានល្អ ព្រមទាំ​ងផាសុខភាព និងលំហូរចូល​ទេសចរ​ណ៍​ចង់មកកម្សាន្តនៅខេត្តយើង។

ជាមួយការរៀប​ចំសោ​ភ័ណភាព​នេះដែរ​ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ត និង​ភ្ញៀវទេសចរណ៍​មកកម្សាន្ត​ក្នុង​ខេត្តប៉ៃលិន មានការរីករាយ​ស្រស់ស្រាយ​អារម្មណ៍ ដោយឃើញ​នៅតាមដងផ្លូវនានា ក្នុងក្រុងនិ​ងស្រុក​មានភាព​ស្រស់ស្អាតលំ​អដោយ​ទង់ជាតិសួនផ្កា ពិសេសគឺភ្លើងបំភ្លឺមួយយប់​ទល់ភ្លឺ​ធ្វើ​ឲ្យការធ្វើដំណើ​រមិនមានការភ័​យខ្លាច កាត់បន្ថយគ្រោះ​ថ្នាក់ជាយថាហេតុ និងមានសុវត្ថិភាព​គ្រប់ពេល ដោយមានកងកម្លាំង​ របស់នគរបាលល្បាតគ្រប់​ពេលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button